Royal Academy of Cambodia
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨
មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះនឹងប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឱ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកលនិងការទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។
នៅក្នុងរបៀបវារៈដ៏មានសារសំខាន់នោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍ផ្តោតលើការវិវឌ្ឍនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានទាក់ទងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងឆ្នាំ២០១៨ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres)អគ្គលេខាធិការអង្គការសហប្រជាជាតិ ,លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក ខាដហ្កា ប្រ៉ាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅបុរីញូវយ៉កនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិក និងកាណាដា។
សម្តេចតេជោនាយករដ្ឋមន្ត្រីគ្រោងនឹងវិលត្រឡប់មកដល់មាតុប្រទេសវិញនៅល្ងាចថ្ងៃទី១ ខែតុលា ខាងមុខនេះ៕
ដកស្រង់៖ រស្មីកម្ពុជា
RAC Media | ផាញ់ សារឿន
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...