ព័ត៌មាន

ឈ្មួញកណ្ដាលទិញនិងលក់បន្លែ នៅភូមិបឹងក្រចាប់ខាងត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយ៖ យិន ពោ, ឈឿន សាវន, សាន ចេង និង ផុន កសិកា

2020-06-11 05:25:25 ថ្ងៃព្រហស្បតិ៍, 11 មិថុនា 2020, 05:25 AM
post_detail

ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ ដឹកបន្លែយកទៅលក់ដោយខ្លួនឯង ឬ លក់នៅត្រឹមផ្សារក្នុងឃុំតែប៉ុណ្ណោះ។ របៀបនេះ បានប្រែប្រួលដោយសារទីផ្សារបន្លែរីកកាន់តែធំ តម្រូវការបន្លែរបស់មនុស្សកាន់តែច្រើន ធ្វើឱ្យអ្នកស្រុកក្នុងភូមិខ្លះបែកគំនិតធ្វើជាឈ្មួញកណ្ដាល​ដើរទិញបន្លែ រួចដឹកយកទៅលក់នៅទីផ្សារធំក្នុងស្រុក ឬរហូតដល់ភ្នំពេញ គឺផ្សារនាគមាស និង ផ្សារដើម​​គ។

ការវេចខ្ចប់បន្លែមុននឹងដឹកយកទៅលក់នៅផ្សារព្រែកអញ្ចាញ ឬ ដឹកទៅផ្សារនៅភ្នំពេញ គាត់ប្រើធុងស្នោដែលអាចដាក់បន្លែបានចាប់ពី ៣០ ទៅ៥០ គីឡូក្រាម តាមប្រភេទបន្លែ ដើម្បីច្រកបន្លែ។ ចំពោះប្រភេទបន្លែសន្លឹក គេច្រើនច្រកក្នុងស្បោង ដោយ១ស្បោងផ្ទុកក្នុងទំងន់តែ ១០គីឡូក្រាមទេ។ ប៉ុន្តែ នៅភូមិបឹងក្រចាប់ខាងត្បូងមិនដាំបន្លែសន្លឹកទេ។

ឈ្មួញកណ្ដាលខ្លះមិនមែនជាអ្នកប្រកបមុខរបរទិញលក់បន្លែតែមួយមុខទេ គាត់អាចជាគ្រូបង្រៀន និងមានរបរផ្សេងទៀតក៏មាន។ ឧទាហរណ៍ កញ្ញា សុខ ស្រីណុច អាយុ២៦ឆ្នាំ ជាគ្រូបង្រៀងន និងជាអ្នកទិញបន្លែមកលក់នៅផ្សារដើម​គរ និងផ្សារព្រែកអញ្ចាញ។ កញ្ញាចាប់ផ្តើមចេះរកស៊ីនាំបន្លែទៅលក់មានរយៈពេល២ឆ្នាំ។ ការដឹកបន្លែយកទៅលក់ដោយ​ប្រើមធ្យោបាយដឹកជញ្ជូនដោយម៉ូតូសណ្តោង (រឺម៉កម៉ូតូ) ដែឡក្នុងមួយជើងៗអាចផ្ទុកចំណុះបន្លែបានពី ៧០០ ទៅ ៨០០ គីឡូក្រាម និងមានមនុស្សប្រុសម្នាក់ជាអ្នកបើកម៉ូតូ។ បន្លែដែលគាត់ទិញលក់អាស្រ័យលើអ្នកភូមិដាំបាន។ ជួលកាលមាន ននោង ត្រឡាច ត្រសក់ស្រូវ ត្រសក់ផ្អរ ត្រប់ ព្រៃក្តោប ត្រសក់ទុំ និងប៉េងបោះជាដើម។ រីឯតម្លៃប្រ​ភេទ​​​បន្លែទាំងនេះ គឺមានការប្រែប្រួល ជាក់ស្តែងខែមិថុនា ត្រឡាចទិញពីកសិករក្នុងមួយគីឡូក្រាមតម្លៃ១ ៥០០ រៀល ត្រសក់ក្នុងមួយគីឡូ១១០០រៀល លក់ចេញវិញ១២០០រៀ់ល។ ននោងទិញចូល១គីឡូតម្លៃ ១៣០០ រៀល លក់ចេញ ១៥០០រៀល។ គ្រប់បន្លែទាំងអស់ គាត់យកចំណេញពីកសិករតែ២០០រៀល ក្នុង១គីឡូក្រាម។ ចំណែក អ្នកលក់នៅផ្សារដែលមានស្តង់ (តូប) ដាក់លក់ផ្សារវិញ គេអាចយកចំណេញរហូតដល់ ៥០០រៀល ក្នុងមួយគីឡូងក្រាម។

ទាក់ទងនឹងតម្លៃនេះ បើឈ្មួញកណ្ដាលយកចំណេញច្រើនពីកសិករដំាបន្លែ កសិករនឹងឈប់លក់ឱ្យ ព្រោះឈ្មួញកណ្ដាលមានច្រើននាក់ក្នុងភូមិ។

សម្រាប់ការដឹកយកទៅលក់នៅផ្សារនៅព្រែកអញ្ជាញ ពួកគាត់ត្រូវក្រោកយកទៅលក់នៅម៉ោង១យប់ (ព្រឹកព្រលឹម) រហូតដល់ម៉ោង៥ភ្លឺ។ ចំណែកឯកការដឹកយកទៅលក់នៅភ្នំពេញ (ផ្សារនាគមាស និង ផ្សារដើមគ) គាត់ចេញពីផ្ទះនៅម៉ោងប្រហែល៤រសៀល។ គាត់លក់ឱ្យម៉ូយដែលមានស្តង់ ឬ តូប នៅផ្សារជាតម្លៃបោះដុំ រួចត្រលប់មកផ្ទះវិញ។ បើបន្លែទំងន់ ៨០០គីឡូក្រាម គាត់អាចចំណេញថវិកាបានចន្លោះពី៨០ ០០០រៀល ទៅ ១០០ ០០០រៀល។

ជារួម ឈ្មួញទិញលក់បន្លែនៅភូមិក្រចាប់ត្បូងមិនមានបញ្ហា ឬ ធ្លាប់ឆ្លងកាត់បញ្ហាលក់មិនបាននោះទេ ព្រោះគាត់មានទំនាក់ទំនងជាមួយម៉ូយនៅផ្សារដែលគេកុម្មង់ទុកជាមុន មុននឹងទៅទិញពីកសិករដល់ចម្ការ។ របរគាត់អាចរកប្រាក់កម្រៃច្រើន ឬតិច ទោតាមលទ្ធភាពកសិករដាំបាន។ នៅពេលកសិករដាំបានច្រើន ព្រមជាមួយនឹងការកុម្មង់ពីទីផ្សារច្រើន ឈ្មួញកណ្ដាលអាចរកកម្រៃបានច្រើនដែរ។

ផ្ទុយទៅវិញ ចំពោះកសិករដាំបន្លែនៅភូមិក្រចាប់ខាងត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តែង​តែជួបប្រទះបញ្ហា គឺបញ្ហាទីផ្សារឬតម្លៃទីផ្សារ។ កសិករដាំបន្លែខាតបង់ថវិកាជារៀងរាល់រដូវ អាចបណ្តាលមកពីបន្លែជុញ (ជន់) ឬ អាចមកពីការនាំបន្លែមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ពិសេសបន្លែដែលនាំចូលពីបរទេស​លើសលុបតែម្តង។ បញ្ហានេះត្រូវការដោះស្រាយជូនប្រជាកសិករដាំបន្លែ ដើម្បីឱ្យចង្វាក់ផលិតកម្មបន្លែរបស់ពួកគាត់អាចបន្តទៅបានដោយមាននិរន្តភាព។

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម


អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស