ព័ត៌មាន

បណ្ឌិត ដៀប សុផល៖ ចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន អាម៉េរិក ចិន និងរុស្ស៊ីនៅតែដើរតួសំខាន់ គឺគ្រាន់តែដូរដៃគូប្រឈមប៉ុណ្ណោះ

2020-05-29 09:44:41 ថ្ងៃសុក្រ, 29 ឧសភា 2020 ម៉ោង 04:44 PM
អ្នកមើល 1971
post_detail

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោកបណ្ឌិត ដៀប សុផល អ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ បានលើកឡើងថា ចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន អាម៉េរិក ចិន និងរុស្ស៊ីនៅតែដើរតួសំខាន់ គឺគ្រាន់តែដូរដៃគូប្រឈមប៉ុណ្ណោះ ដែលបច្ចុ​ប្បន្ននេះ ចិននិងសហរដ្ឋអាម៉េរិក គឺជាដៃគូដែលកំពុងប្រឈមគ្នាជាខ្លាំង។

នៅក្នុងបទបង្ហាញអំពីទស្សនទានប្រវត្តិសាស្ត្រ លោកបណ្ឌិត ដៀប សុផល បានគូសបញ្ជាក់ថា ការប្រឈមមុខគ្នារបស់មហាអំណាចគឺជារឿងធម្មតា តែវាមានឥរិយាបថផ្សេងៗគ្នាដែលគេអាចកត់សម្គាល់អំពីការប្រែប្រួលនៅក្នុងសង្គ្រាមលោកលើកទី១និងទី២ និងសង្គ្រាមត្រជាក់ ដោយសម្រាប់ទិដ្ឋភាពក្នុងសម័យសង្គ្រាមលោកទាំងពីរលើក មហាអំណាចគឺជាអ្នកសាបព្រោះផង និងជាអ្នកអនុវត្តសង្គ្រាមដោយផ្ទាល់ផង ប៉ុន្តែនៅក្នុងសម័យសង្គ្រាមត្រជាក់ មហាអំណាចបានបង្កើតនិងប្រើប្រាស់មនោគមវិជ្ជានយោបាយ ដើម្បីទាក់ទាញគូកននិងបង្កើតប្លុកដើម្បីប្រឈមគ្នា ដែលការណ៍នេះវាបានបណ្ដាលឱ្យប្រទេសតូចៗនៅលើពិភពលោក ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃ។

បន្ថែមពីលើនេះផងដែរ លោកបណ្ឌិត ដៀប សុផល បានបែងចែកការប្រឈមរវាងមហាអំណាចជា៣ដំណាក់កាលញគឺ៖

១-ដំណាក់កាលពីឆ្នាំ១៩៤៩ដល់ឆ្នាំ១៩៥៨ ជាដំណាក់កាលដែលចិននិងសូវៀត មានទំនាក់ទំនងចាក់ទឹកមិនលិចប្រឆាំងនឹងអាម៉េរិក។

២-ដំណាក់កាលពីឆ្នាំ១៩៥៨ដល់ឆ្នាំ១៩៦៨ ជាពេលដែលសូវៀតចាប់ផ្ដើមដកអ្នកជំនាញការចេញពីចិន និងរហូតដល់មានទំនាស់ព្រំដែនរវាងចិននិងសូវៀត។ ចិនបានប្រើប្រាស់គោលនយោបាយ អង្គុយមើលខ្លាពីរកំពុងខាំគ្នា។ នៅក្នុងទសវត្សរ៍១៩៦០ ចិនក្លាយជាមហាអំនាចបរមាណូ។

៣-ដំណាក់កាលពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៨៩៖ វាជាដំណាក់កាលនៃនយោបាយទំនើបភាវូបនីយកម្មរបស់ចិន ហើយចិនត្រូវធ្វើទំនើបកម្មសេដ្ឋកិច្ចនៅឆ្នាំ១៩៧៦ គឺនៅពេលដែលលោក ម៉ៅ សេទុងបានស្លាប់ ប៉ុន្តែដោយសារតែបញ្ហាផ្ទៃក្នុងទើបចិនពុំទាន់បានអនុវត្តទំនើបកម្មសេដ្ឋកិច្ចនេះ​នៅឡើយ តែនៅក្រោយមកចិនបានធ្វើកំណែទម្រង់របស់ខ្លួនទៅលើវិស័យអប់រំសិក្សាធិការ ឧស្សាហកម្ម កសិកម្ម និងវិស័យយោធា ដែលបានធ្វើឱ្យមហាអំណាចអាស៊ីមួយនេះ ចេញផុតពីសភាពជាប្រទេសធំហើយក្រ ក្លាយទៅជាប្រទេសមហាអំណាចដែលមានល្បឿនសេដ្ឋកិច្ចជឿនលឿនមួយនៅលើពិភពលោក និងបន្តមានប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយចាប់តាំងពីក្រោយការដួលរលំនៃសហភាពសូវៀតនាពេលនោះរហូតមកដល់បច្ចុប្បន្ន។

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស