Royal Academy of Cambodia
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើត។ អ្វីដែលសហរដ្ឋអាម៉េរិកចង់ឆ្លុះបញ្ចាំងនៅពេលនេះគឺតួនាទីដែលរីកធំជាងមុនរបស់ឥណ្ឌា ទាំងសេដ្ឋកិច្ចនិងសន្តិសុខ។ ទី២ គឺអាម៉េរិកចង់ពង្រីកនូវតួនាទីរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបើយើងក្រឡេកមើលទីតាំង គឺកម្ពុជា ស្ថិតនៅចំកណ្តាលតំបន់នេះ ។
អាម៉េរិកចង់ឃើញប្រទេសឯករាជ្យដែលមានស្ថានភាពនិងគោលដៅដូចគ្នា នឹងអាចរីកចម្រើនទាំងអស់គ្នា។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក គឺធានាបាននូវសេរីភាពនិងសន្តិភាព ប៉ុន្តែយើងបានជំរុញឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពនិងអំណាចដល់ពលរដ្ឋ ហើយអំណាចរដ្ឋត្រូវតែមានធម្មានុរូប។ ចក្ខុវិស័យរបស់អាម៉េរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនទាត់ចោលប្រទេសណាមួយចោលនោះទេ ហើយអាម៉េរិកបានបើកចំហរចំពោះការធ្វើដំណើរទៅមុខរបស់ប្រទេសនានា។
សហរដ្ឋអាម៉េរិកមានមូលដ្ឋានបុគ្គលិកការទូតច្រើននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយដៃគូនិងសម្ព័ន្ធមិត្តអាម៉េរិកនៅទីនោះ គ្មាននរណាអាចប្រៀបធៀបបាននោះឡើយ ក្នុងនោះមានអាស៊ាន និងអេប៉ិច ដែលជាវេទិកាតំបន់ដោយមានការបើកចំហរ និងសេរី។ សហរដ្ឋអាម៉េរិក បានវិនិយោគច្រើនទៅក្នុងស្ថាប័នតំបន់ទាំង២ដើម្បីធានាបាននូវភាពរីកចម្រើននិងសន្តិសុខក្នុងតំបន់ ហើយអាម៉េរិកនឹងធ្វើការដោះស្រាយបញ្ហាវិវាទដោយច្បាប់អន្តរជាតិនិងតំបន់។ នេះអ្វីដែលបានលើកឡើងក្នុងបាឋកថា ស្ដីពី «គោលនយោបាយរដ្ឋបាលដូណាល់ត្រាំ ស្ដីពីសន្តិសុខ និងពាណិជ្ជកម្មក្នុងតំបន់» ដោយធ្វើបទបង្ហាញដោយ លោក ម៉ៃឃើល ញូបៀល អនុប្រធានបេសកកម្មកិច្ចការបរទេសរបស់ស្ថានទូតអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជានៅសាលរំដួលអគារ A នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នេះ ។
ដោយ ខែក វីរៈ / RAC Media
រហូតមកទល់ពេលនេះ កិច្ចពិភាក្សា និងពិនិត្យលើសេចក្តីព្រាងនៃកិច្ចកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ...
នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ...
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...
សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យអំពីសកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើតាមប្រសាសន៍របស...