Royal Academy of Cambodia
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨
នៅទូទាំងអាម៉េរិក ទាំងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យបានធ្វើឬនឹងធ្វើការបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនដែលនឹងត្រូវប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំបានធ្វើយុទ្ធនាការខ្លាំងក្លាមួយតំណាងឱ្យគណបក្សសាធារណរដ្ឋក្នុងក្ដីសង្ឃឹមដើម្បី ប្រឆាំងនឹងក្ដីរំពឹងទុកនៃការគាំទ្រដែលគណបក្សប្រជាធិបតេយ្យទទួលបាន។លោក ដូណាល់ ត្រាំបាននិយាយថា៖ «សហរដ្ឋអាម៉េរិកត្រូវបានគេគោរពឡើងវិញហើយ ហើយសហរដ្ឋអាម៉េរិកឈ្នះឡើងវិញហើយដោយសារតែយើងផ្ដល់ទិភាពឱ្យសហរដ្ឋអាម៉េរិកជាមុន»។
ខាងក្រោមនេះជាការព្យាយាមទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណា់ ត្រាំ៖
១-នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ថ្ងៃ ពុធសប្ដាហ៍នេះ(ម៉ោងក្នុងទីក្រុងញូយ៉ក)។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាម៉េរិករូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អតីតប្រធានាធិបតី លោក អូបាម៉ា ធ្លាប់ជិតឈានដល់ការបំផ្ទុះសង្រ្គាម ជាមួយកូរ៉េខាងជើងទៅហើយ។ សង្រ្គាមនេះមិនមែនត្រឹមនឹងសម្លាប់មនុស្សរាប់ពាន់នាក់នោះទេ ពោលបើវាផ្ទុះឡើង មនុស្សរាប់លាននាក់នឹងត្រូវរងការកាប់សម្លាប់ ហើយវាអាចនឹងបង្កជាសង្រ្គាមលោកថ្មីមួយក៏ថាបាន...ប៉ុន្តែសំណាងល្អដែលខ្ញុំបានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកនឹងប្រើប្រាស់ទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុនដើម្បីទប់ស្កាត់សង្រ្គាមមិនឱ្យផ្ទុះឡើង» ។
២-លោកដូណាល់ ត្រាំ បានថ្លែងប្រាប់នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា«ចិនបាននិងកំពុងប៉ុនប៉ងចូលជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨នាពេលខាងមុខរបស់យើង។ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្ញុំ»។ ប៉ុន្តែភ្លាមៗប្រមុខការទូតចិន លោកវ៉ាងយី បានប្រាប់ក្រុមប្រឹក្សាថា« យើងមិនបាន ហើយក៏នឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយដែរ។យើងមិនទទួលយកការចោទប្រកាន់គ្មានការទទួលខុសត្រូវប្រឆាំងចិនឡើយ»។
៣- នៅថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃ ២៥ ខែកញ្ញា ដដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា សង្គ្រាមជាមួយកូរ៉េខាងជើងអាចនឹងផ្ទុះឡើង បើសិនជាខ្លួនមិនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រដ្ឋបាលនៃអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ជិតឈានដល់ការបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើងនៅក្នុងអាណត្តិរបស់ខ្លួន ហើយថា បើលោកមិនបានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកទេនោះ ម្ល៉េះសង្រ្គាមនេះ ផ្ទុះឡើងបាត់ទៅហើយ។
៤-ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានពន្យល់ប្រាប់អង្គមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃ ២៥ ខែកញ្ញាថា«ខ្ញុំឱ្យតម្លៃលើសិទ្ធិរបស់ប្រជាជាតិនីមួយៗក្នុងសាលប្រជុំនេះក្នុងការការពារទំនៀមទម្លាប់ ជំនឿ និងប្រពៃណីរបស់ខ្លួន។អាម៉េរិកមិនទៅប្រាប់អ្នកពីរបៀបនៃការរស់នៅធ្វើការឬគោរពប្រណិប័តន៍អ្វីឡើយ។ យើងសុំមកវិញត្រឹមតែអ្នកគោរពអធិបតេយ្យរបស់យើងប៉ុណ្ណោះ»។ លោក ត្រាំក៏បានលើកឡើងជាថ្មីទៀតដែរថា គោលនយោបាយការបរទេសអាម៉េរិកគឺដើរតាមគោលគំនិត«ប្រាកដនិយមជាគោលការណ៍(Principled Realism)» ដែលផ្អែកលើលទ្ធផលនិងស្ថានភាពជាក់ស្តែង មិនមែនផ្អែកលើទ្រឹស្តីឬមនោគមន៍វិជា្ជឡើយ។ ត្រង់នេះបញ្ជាក់ថាអាមេរិកនឹងមិនបង្រៀនគេឯង ឬបង្ខំឱ្យគេឯងធ្វើតាមខ្លួនជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ។
ដកស្រង់៖ khmer.voanews, Fresh news, apsaracentral រស្មីកម្ពុជា និងថ្មីៗ
RAC Mediea, ផាញ់ សារឿន
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...