ព័ត៌មាន

«ការទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ»

2018-09-28 02:49:27 ថ្ងៃសុក្រ, 28 កញ្ញា 2018, 02:49 AM
post_detail

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨

នៅ​ទូទាំង​អាម៉េរិក ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឬនឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកាខាង​មុខ​នេះ។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំបាន​ធ្វើ​យុទ្ធនាការ​ខ្លាំងក្លា​មួយ​តំណាង​ឱ្យ​គណបក្ស​សាធារណរដ្ឋក្នុង​ក្ដី​សង្ឃឹម​ដើម្បី  ប្រឆាំង​នឹង​ក្ដី​រំពឹង​ទុក​នៃ​ការ​គាំទ្រ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន។លោក ដូណាល់ ត្រាំ​បាននិយាយ​ថា៖ «សហរដ្ឋ​អាម៉េរិក​ត្រូវ​បាន​គេ​គោរព​ឡើង​វិញ​ហើយ ហើយ​សហរដ្ឋ​អាម៉េរិក​ឈ្នះ​ឡើង​វិញ​ហើយដោយសារតែ​យើង​ផ្ដល់ទិភាព​ឱ្យ​សហរដ្ឋ​អាម៉េរិក​ជា​មុន‍»។

ខាងក្រោមនេះជាការព្យាយាមទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណា់ ត្រាំ៖

១-នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ លើកឡើងបែបនេះ​ ​នៅក្នុងសន្និសីទសារព័ត៌មាន​មួយ ថ្ងៃ ពុធសប្ដាហ៍​នេះ(ម៉ោងក្នុង​​ទីក្រុងញូយ៉ក)។ ថ្លែង​នាឱកាសនោះ ប្រធានាធិបតី​អាម៉េរិករូបនេះ​​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អតីតប្រធានាធិបតី​ លោក អូបាម៉ា ធ្លាប់ជិតឈាន​ដល់ការបំផ្ទុះ​សង្រ្គាម​ ជា​មួយកូរ៉េខាងជើងទៅហើយ។ សង្រ្គាម​នេះមិនមែ​ន​ត្រឹមនឹងសម្លាប់មនុស្ស​រាប់ពាន់នាក់នោះទេ ពោលបើ​វាផ្ទុះឡើង មនុស្ស​រាប់លាននាក់​នឹងត្រូវ​រងការកាប់សម្លាប់ ហើយវា​អាចនឹងបង្កជាសង្រ្គាម​លោកថ្មីមួយក៏ថា​បាន...ប៉ុន្តែសំណាងល្អ​ដែលខ្ញុំបានជាប់ឆ្នោត​ជាប្រធានាធិបតីអាម៉េរិកនឹងប្រើប្រាស់​ទំនាក់ទំនងជាមួយ​លោក គីម ជុងអ៊ុនដើម្បីទប់ស្កាត់​សង្រ្គាម​មិនឱ្យ​ផ្ទុះឡើង» ។

២-លោកដូណាល់ ត្រាំ បានថ្លែងប្រាប់នៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា«ចិនបាននិងកំពុងប៉ុនប៉ងចូលជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨នាពេលខាងមុខរបស់យើង។ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្ញុំ»។ ប៉ុន្តែភ្លាមៗប្រមុខការទូតចិន លោកវ៉ាងយី បានប្រាប់ក្រុមប្រឹក្សាថា« យើងមិនបាន ហើយក៏នឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយដែរ។យើងមិនទទួលយកការចោទប្រកាន់គ្មានការទទួលខុសត្រូវប្រឆាំងចិនឡើយ»។

៣- នៅថ្ងៃមហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ ២៥ ខែកញ្ញា​ ដដែរប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា សង្គ្រាមជាមួយកូរ៉េខាងជើងអាចនឹងផ្ទុះឡើង បើសិនជាខ្លួនមិនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រដ្ឋបាលនៃអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ជិតឈានដល់ការបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើងនៅក្នុងអាណត្តិរបស់ខ្លួន ហើយថា បើលោកមិនបានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកទេនោះ ម្ល៉េះសង្រ្គាមនេះ ផ្ទុះឡើងបាត់ទៅហើយ។

៤-​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​ពន្យល់​ប្រាប់​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ ២៥ ខែកញ្ញា​ថា«​ខ្ញុំ​ឱ្យ​តម្លៃ​លើ​សិទ្ធិ​របស់​ប្រជាជាតិ​នីមួយៗ​ក្នុង​សាលប្រជុំ​នេះ​ក្នុង​ការការពារ​ទំនៀមទម្លាប់​ ជំនឿ និង​ប្រពៃណីរបស់​ខ្លួន​។អាម៉េរិក​មិន​ទៅប្រាប់​អ្នក​ពី​របៀប​នៃ​ការរស់នៅធ្វើការ​ឬ​គោរព​ប្រណិប័តន៍​អ្វី​ឡើយ​។ យើង​សុំ​មកវិញត្រឹមតែ​អ្នក​គោរព​អធិបតេយ្យ​របស់​យើង​ប៉ុណ្ណោះ​»​។ ​លោក ត្រាំក៏បាន​លើកឡើង​ជាថ្មីទៀត​ដែរ​ថា គោលនយោបាយ​ការបរទេស​អាម៉េរិកគឺ​ដើរ​តាម​គោល​គំនិត«​ប្រាកដនិយម​ជាគោលការណ៍(Principled Realism)​» ដែល​ផ្អែកលើ​លទ្ធផលនិង​ស្ថានភាព​ជាក់ស្តែង មិនមែន​ផ្អែកលើ​ទ្រឹស្តី​ឬ​មនោគមន៍​វិ​ជា្ជ​ឡើយ​។ ត្រង់នេះបញ្ជាក់ថាអាមេរិក​នឹងមិន​បង្រៀន​គេឯង ឬ​បង្ខំ​ឱ្យ​គេឯង​ធ្វើតាម​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ​។

ដកស្រង់៖ khmer.voanews, Fresh news, apsaracentral រស្មីកម្ពុជា និងថ្មីៗ

RAC Mediea, ផាញ់ សារឿន


អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស