Royal Academy of Cambodia
ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨
បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជាក្នុងទីក្រុងភ្នំពេញដោយមានការសម្របសម្រួលជាមួយនឹងស្ថានទូតអាម៉េរិក គឺលោក William Heidt ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា បានឱ្យដឹងនៅក្នុងអំឡុង សន្និសីទនេះថា វាជាឱកាសដ៏ល្អមួយ និងជាពេលវេលាត្រឹមត្រូវសម្រាប់ការជួបជុំគ្នាជាមួយគណៈប្រតិភូពាណិជ្ជកម្ម ដើម្បីជួបជាមួយក្រុមហ៊ុនកសិកម្មក្នុងស្រុកដែលល្បីឈ្មោះនៅក្នុងវិស័យនេះអស់រយៈពេលជាង១០ឆ្នាំ មកហើយ។លោកបានថ្លែងថា៖ «វាជាលើកដំបូងដែលយើងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ នៅក្នុងវិស័យកសិកម្ម»។លោកបន្តថា៖ «ការងាររបស់យើង រវាងពេលនេះ និងបន្ទាប់ គឺជីកកកាយរកសក្ដានុពលកំណើនរបស់វិស័យកសិកម្ម កម្ពុជា»។ ក្រុមហ៊ុនទាំងនោះមានដូចជា៖ ក្រុមហ៊ុន Absolute Packaging ក្រុមហ៊ុន Archer Daniels Midland ក្រុមហ៊ុន Cargill ក្រុមហ៊ុន Humate USA ក្រុមហ៊ុន Hydro Thermal ក្រុមហ៊ុន John Deere ក្រុមហ៊ុន Sripipat Engineering ក្រុមហ៊ុន Syngenta និងក្រុមហ៊ុន Walmart។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជន ស្តីពី «ការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី» នាសណ្ឋាគារ Raffles Le Royal Phnom Penh អាម៉េរិកគ្រោងផ្តល់ជំនួយជាង២៣លានដុល្លាសហរដ្ឋអាម៉េរិកដើម្បីគាំទ្រវិស័យវារីវប្បកម្មនៅកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបង្ហើបប្រាប់ថា តាមរយៈ USDA (United State Department of Agriculture) សហរដ្ឋអាម៉េរិកគ្រោងផ្តល់ជំនួយជាង២៣លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យវារីវប្បកម្មនៅក្នុងប្រទេស កម្ពុជា។ លោកបន្ថែមថា គម្រោងនេះ មានរយៈពេល៥ឆ្នាំ ដែលអាចចាប់ផ្តើមដំណើរការនៅតាមបណ្តាខេត្តជាប់នឹង បឹងទន្លេសាប។នេះបើយោងតាមការផ្សាយរបស់វាយោ។
ដកស្រង់៖ ភ្នំពេញប៉ុស្តិ៍, វាយោ
RAC Media, ផាញ់ សារឿន
គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ...
ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បានជីក និងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖១.ស្រះត្រឹប ១...
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ...
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យក់ថ្ងៃទី១១មីនា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ហើយការសម្រេចជ្រើសរើសយកថ្ងៃទី១១មីនានេះ ដោយសារជាថ្ងៃ...