Royal Academy of Cambodia
ភាសាមានការប្រែប្រួល តែអក្ខរាវិរុទ្ធមិនងាយប្រែប្រួលនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបិទសិក្ខា- សាលាស្តីពីសៀវភៅភាសាខ្មែរ ដែលបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ (ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨) នៅសាលសន្និសីទនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឥស្សរជនជាវាគ្មិនចំនួន០៤រូបក្នុងការធ្វើបទបង្ហាញ និងមានការបែងចែកជាក្រុមតូចៗសម្រាប់ពិភាក្សារវាងអ្នកជំនាញខាងភាសាខ្មែរមកពីស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកធាតុចូលបន្ថែមទៀត។
ថ្លែងក្នុងពិធីបិទ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ មានប្រសាសន៍ថា សិក្ខាសាលានេះ បាន ដំណើរការល្អ ដោយមានសិក្ខាកាមចូលរួមមកពីសកលវិទ្យាល័យ ក្រសួង និងវិទ្យាល័យមួយចំនួន បាន ចូលរួមក្នុងការផ្ដល់ជាគំនិតដល់សៀវភៅភាសាខ្មែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ភាសានីមួយៗមានធម្មជាតិនៃវេយ្យាករណ៍ តែអ្នកបកស្រាយវេយ្យាករណ៍ មានសិទ្ធិក្នុងការបកស្រាយ ពីសមាសធាតុនៃវេយ្យាករណ៍រៀងៗខ្លួន។ ភាសាមានការប្រែប្រួលតែអក្ខរាវិរុទ្ធមិនងាយប្រែប្រួលនោះទេ បើចង់កែអក្ខរាវិរុទ្ធទាល់តែឆ្លងសភាជាតិ។ អ្នកវេយ្យាករណ៍ត្រូវគិតពីវិធីបង្កើតពាក្យឱ្យបានច្រើនថែមទៀត ដើម្បីឱ្យសមស្របតាមធម្មជាតិនៃភាសានិងការប្រើប្រាស់នៅក្នុងវិស័យសង្គម។ ការកំណត់ប្រភេទនៅក្នុង វេយ្យាករណ៍ឱ្យមានភាពច្បាស់លាស់ដើម្បីងាយស្រួលដល់ការបង្រៀននៅតាមគ្រឹះស្ថានអប់រំនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ក៏បានលើកឡើងពីបម្រែបម្រួលនៃប្រភេទពាក្យនៅក្នុងភាសា ដោយសារតែភាសាមានការវិវត្តដូចនេះ ពាក្យ«សិក្សា, ពិចារណា,...» ដែលនៅក្នុងវចនានុក្រមជានាមសព្ទ តែសព្វថ្ងៃ គេប្រើជាកិរិយាសព្ទ ដូចជា «គេសិក្សាភាសាខ្មែរ, ខ្ញុំពិចារណា...»។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងថា ជនជាតិនីមួយៗមានសិទ្ធិក្នុងការខ្ចីពាក្យពីភាសាបរទេសមកប្រើប្រាស់ ដើម្បីប្រើប្រាស់ ក្នុងវិស័យនៃតម្រូវការសង្គម។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបង្ហាញពីក្បួននៃការបង្កើតពាក្យនៅក្នុង ភាសានីមួយៗ ជូនដល់អង្គសិក្ខាសាលាផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា សៀវភៅភាសាខ្មែរ នេះ មានមូលដ្ឋានគ្រប់ជ្រុងជ្រោយអស់ហើយ នៅខ្វះខាតតែពាក្យបច្ចេកទេសមួយចំនួន ហេតុនេះ សុំឱ្យ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជួយពិនិត្យសៀវភៅភាសាខ្មែរ នេះបន្ថែម ទៀតមុននឹងបោះពុម្ពផ្សាយ។ មុននឹងប្រកាសបិទកម្មវិធីសិក្ខាសាលាឯកឧត្តមបណ្ឌិតសភាចារ្យ បានគោរព ជូនពរដល់អង្គសិក្ខាសាលាទាំងមូលជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងទទួលជ័យជំនះ គ្រប់ ភារកិច្ច។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត...
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាម៉េរិក ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១២-១៣ ឧសភាខាងមុខនេះ នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ជាការជួបមុខគ្នាដោយផ្ទាល់ រវាងប្រមុខមេដឹក នាំអាស៊ាន ជាមួយនឹងលោក ចូ បៃឌិន ប្រធានាធិ...
ថ្មីៗនេះ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវសមិទ្ធផលថ្មីមួយ ដែលជាចំណែកមួយនៃការលើកកម្ពស់វិស័យស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមការបង្ហាញរបស់ឯកឧត្ដមបណ...
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...