ព័ត៌មាន

«កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង»

2018-09-27 07:24:27 ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 02:24 PM
អ្នកមើល 6990
post_detail

កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូចឱ្យពិភពលោកគួរតែឆ្លើយតបជាមួយភាពវិជ្ជមានចំពោះកូរ៉េខាងជើងដើម្បីឱ្យរដ្ឋមួយនេះបន្ដដំណើរការរំលាយ នុយក្លេអ៊ែរទាំងស្រុង ហើយលោកគីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានសម្រេចដើរតាមជម្រើសថ្មី ដូច្នេះអន្ដរជាតិគួរតែឆ្លើយតបជាមួយឥរិយាបថវិជ្ជមាន។

ដោយឡែកគោលជំហររបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ជែអ៊ីន ត្រូវអាម៉េរិកនិងជប៉ុនមានមតិយោបល់ឆ្លើយតបវិញដែរថា កូរ៉េខាងជើងត្រូវតែបោះបង់ចោលនុយក្លេអ៊ែរទាំង ស្រុង សិនមុនស្នើឱ្យអន្ដរជាតិដកទណ្ឌកម្ម។  នេះបើតាមការផ្សាយគេហទំព័ររបស់វាយោ។

គួរកត់សំគាល់តាមរយៈការផ្សាយរបស់Fresh news នៅថ្ងៃទី២៧ ខែកញ្ញា នេះគឺរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅខែតុលា ដើម្បីរៀបចំជំនួបកំពូលជាលើកទី២ រវាង លោក ត្រាំ និងលោក គីម ក្រោយជំនួបរវាងលោក ប៉ុមប៉េអូនិងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ ក្នុងទីក្រុងញូយ៉កនៅថ្ងៃពុធសប្ដាហ៍នេះ(ម៉ោងនៅសហរដ្ឋអាម៉េរិក)។

ក្រសួងការបរទេសអាមេរិកបានឱ្យដឹងដូច្នេះថា៖ «លោករដ្ឋមន្ត្រីការបរទេសប៉ុមប៉េអូ បានទទួលលិខិតអញ្ជើញពីលោកប្រធានគីមក្នុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងនៅខែតុលាខាងមុខនេះដើម្បីត្រួសត្រាយផ្លូវរៀបចំជំនួបកំពូលជាលើកទី២រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំនិងលោកប្រធាន គីម»។

ដកស្រង់៖ វាយោ និង Fresh News

RAC Media, ផាញ់ សារឿន


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស