Royal Academy of Cambodia
ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺគោលនយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈរបស់សហរដ្ឋអាម៉េរិក ដើម្បីបង្ហាញឱ្យឃើញថា អាស៊ានគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងតំបន់។ ការគោរពរបស់សហរដ្ឋអាម៉េរិកចំពោះមជ្ឈភាពអាស៊ានគឺជាការទទួលស្គាល់គុណតម្លៃដែលទ្រទ្រង់ដល់ចក្ខុវិស័យមជ្ឈភាពអាស៊ាន រួមមាន នីតិរដ្ឋ, ការទូត, សេរីភាពក្នុងការធ្វើនាវាចរណ៍ និងការអត់ធ្មត់ ដែលនឹងជួយដល់ទីក្រុងវ៉ាស៊ីនតោនក្នុងការសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។
គោលនយោបាយរបស់រដ្ឋបាល Obama មិនដំណើរការហើយអាស៊ានក៏មិនត្រូវបានធានាចំពោះផលប្រយោជន៍សហរដ្ឋអាម៉េរិកនៅក្នុងអង្គការតំបន់នេះដែរ។ ប៉ុន្តែ វិធីសាស្ត្រទ្វេទិសបានលេចចេញឡើងនៅឆ្នាំ២០១៦ គឺគោលនយោបាយដែលមានភាពប្រទាក់ក្រឡាគ្នា និងការចូលរួមរបស់សាធារណៈជន បានបង្ហាញឱ្យឃើញមាគ៌ាច្បាស់លាស់មួយឆ្ពោះទៅមុខ ។
ចាប់តាំងពីឆ្នាំ២០១៦មក អ្វីៗបានប្រែទៅជាអាក្រក់បំផុត។ ទីមួយ៖ ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាម៉េរិក Donald Trump ក្នុងការដកខ្លួនចេញពីភាពជាដៃគូនៃអន្តរប៉ាស៊ីហ្វិក បានកាត់ផ្តាច់គោលនយោបាយយុទ្ធសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នា ដែលបានបង្កើតឡើងក្នុងសម័យលោក Obama។ លោក Trump បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៧ និងបានផ្សព្វផ្សាយពីទស្សនវិស័យថ្មីរបស់លោកស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ។ ប៉ុន្តែគោលនយោបាយនេះនៅមានភាពខ្វះខាតនៅឡើយ។ ទីពីរ៖ នៅពេលដែលក្របខណ្ឌគោលនយោបាយសម្រាប់ការចូលរួមរបស់អាម៉េរិកជាមួយអាស៊ានបានបែកបាក់គ្នាបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងការបង្ហាញពីសារៈសំខាន់របស់អាស៊ានចំពោះ សហរដ្ឋអាម៉េរិកក៏ត្រូវបានបញ្ចប់ផងដែរ។
លោក Trump បានគេចវេះមិនចូលរួមកិច្ចប្រជុំអាស៊ាន-អាម៉េរិច ឆ្នាំ២០១៨ និង២០១៩។ លោកអនុប្រធានាធិបតីសហរដ្ឋអាម៉េរិក Mike Pence បានចូលរួមក្នុងឆ្នាំ២០១៨ ហើយទីប្រឹក្សាសន្តិសុខជាតិ លោក Robert O’Brien បានចូលរួមនៅឆ្នាំ ២០១៩ ក្នុងជំហានមួយដែលត្រូវបានគេមើលឃើញថា ជាការបោះបង់ចោលមេដឹកនាំអាស៊ាន។ មេដឹកនាំអាស៊ានភាគច្រើនបានបដិសេធមិនជួបជាមួយលោក Robert O’Brien ក្រោមហេតុផលកិច្ចប្រជុំជាមួយដៃគូដែលមានឋានៈមិនស្មើគ្នាដែលធ្វើពួកគេអន់និងបង្ហាញពីភាពទន់ជ្រាយ។ ចាប់តាំងពីឆ្នាំ២០១៧មក ជំហររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអាស៊ាននៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
ជាលទ្ធផល ទស្សនៈចំពោះសហរដ្ឋអាម៉េរិកនៅក្នុងតំបន់ត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស។ តាមរបាយការណ៍អង្កេតអាស៊ីអាគ្នេយ៍ ឆ្នាំ២០២០ បានបង្ហាញថា ទំនុកចិត្តនៅក្នុងតំបន់ទៅលើសហរដ្ឋអាម៉េរិកស្ថិតក្នុងកម្រិតទាប។ សហរដ្ឋអាម៉េរិកត្រូវបានគេមើលឃើញថាកាន់តែមានភាពខុសប្រក្រតី និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកប្រទេសចិនពេលនេះត្រូវបានគេមើលឃើញថាជាតួអង្គយុទ្ធសាស្រ្ត ដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់ ហើយឧត្តមភាពរបស់ចិននេះក៍ត្រូវបានគេមើលឃើញថាជាការគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើសមាជិកអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងចិននិងសហរដ្ឋអាម៉េរិកខណៈដែលសមាជិកអាស៊ានភាគច្រើនឈរខាងចិន។
ស្ថានការណ៍ខាងលើនេះផ្តល់នូវបរិបទមួយដែលជំរុញឱ្យមានកិច្ចប្រជុំកំពូលពិសេសថ្មីមួយ ដែលរៀបចំឡើងដោយលោក Trump។ កិច្ចប្រជុំកំពូលពិសេសនេះគ្រោងធ្វើឡើងដើម្បីប៉ះប៉ូវទំនាក់ទំនងដែលមិនដំណើរការ។ មានភាពមិនច្បាស់លាស់ថាតើមេដឹកនាំអាស៊ាននឹងចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសថ្មីនេះឬយ៉ាងណា។ នៅគ្រាដំបូង មានតែប្រទេសកម្ពុជា, ឡាវ, សឹង្ហបូរី, ថៃ, និងវៀតណាម តែប៉ុណ្ណោះ ដែលមេដឹកនាំរបស់ពួកគេយល់ព្រមថានឹងចូលរួម។ បន្ទាប់មក មានប្រទេសទាំងអស់ចូលរួម តែលើកលែងប្រទេសម៉ាឡេស៊ី និងហ្វីលីពីន មិនចូលរួម។ តែកិច្ចប្រជុំកំពូលនេះត្រូវបានពន្យារពេលវិញដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរ៉ុស COVID-១៩ ហើយក៏បានផ្តល់ឱកាសល្អដល់សហរដ្ឋអាម៉េរិក ដើម្បីពិចារណារកនូវអ្វីដែលចាំបាច់ ដើម្បីធ្វើឱ្យមានស្ថេរភាពជាមុន ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងអាស៊ាន- អាម៉េរិក។
សម្រាប់សហរដ្ឋអាម៉េរិក វាជាគ្រោះថ្នាក់មួយដែលយល់ថាកិច្ចប្រជុំកំពូលអាស៊ានជាការវិនិយោគពេលវេលាអត់ប្រយោជន៍ដោយមិនបានចាត់ទុកថាជាការគូសវាសចក្ខុវិស័យវែងឆ្ងាយ។ ការប្រញាប់ប្រញាល់ជួសជុល ទំនាក់ទំនងនេះអាចធ្វើឱ្យខូចទំនាក់ទំនងកាន់តែខ្លាំងទៅវិញទេ ប្រសិនបើសមាជិកអាស៊ានយល់ថា កិច្ចប្រជុំកំពូលនេះជាកិច្ចអន្តរការណ៍។ លោក Trump សង្ឃឹមថាអាចជួសជុលទំនាក់ទំនងនេះឱ្យបានឆាប់រហ័ស។ ប៉ុន្តែកិច្ចប្រជុំអាស៊ានមិនសូវនិយាយអំពី «កិច្ចព្រមព្រៀង» ប៉ុន្តែ ជារបៀបដ៏សំខាន់ដែលអាស៊ានបង្ហាញពីឯកភាពនិងមជ្ឈភាពរបស់ខ្លួន។ អ្នកចូលរួមត្រូវបង្ហាញការគោរពរបស់ខ្លួនចំពោះតំបន់ ចំពោះមេដឹកនាំ និងមជ្ឈភាពអាស៊ានតាមរយៈការចូលរួមរយៈពេលវែង។
ដើម្បីធានាថាវិធីសាស្រ្តទី២នេះត្រូវបានរក្សា នោះត្រូវធ្វើកិច្ចការសំខាន់ៗចំនួន៣ ហើយកិច្ចការទាំង នោះត្រូវមានការរួមបញ្ចូលជាមួយគោលនយោបាយថ្មី ទី១៖ Trump គួរតែប្តេជ្ញាចិត្តជាសាធារណៈក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកនាពេលអនាគត, ទី២៖ កិច្ចប្រជុំកំពូលពិសេសអាម៉េរិក-អាស៊ានដែលរៀបចំឡើងដោយសហរដ្ឋអាម៉េរិក គួរតែកើតឡើងជាប្រចាំ។ សហរដ្ឋអាម៉េរិកត្រូវបន្តប្តេជ្ញាចិត្តស្វាគមន៍មេដឹកនាំអាស៊ាន មកកាន់សហរដ្ឋអាម៉េរិកនឹងពង្រឹងនូវទស្សនៈដែលថាទីក្រុងវ៉ាស៊ីនតោនគោរពអាស៊ាន,ទី៣៖ គួរតែមានការគាំទ្រជាប្រចាំនិងជាសាធារណៈសម្រាប់ការយល់ដឹងរបស់អាស៊ានអំពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
ការធ្វើការជាមួយអាស៊ាននឹងមានភាពស្មុគស្មាញជានិច្ច។ ការបែកបាក់ផ្ទៃក្នុងរបស់អាស៊ាន មានន័យថា វាពិបាកនឹងមើលឃើញថាអាស៊ាននឹងក្លាយជាសម្ព័ន្ធមិត្តពិតប្រាកដរបស់សហរដ្ឋអាម៉េរិក។ ជាញឹកញយ អាស៊ានមានការលំបាកក្នុងការថ្លែងយោបល់របស់ខ្លួនជាច្រើនដែលមានតែនៅលើក្រដាស។ ប៉ុន្តែ អាស៊ានមិនមែនគ្មានសារៈសំខាន់នោះទេ។ ក្នុងនាមជាតួអង្គតំបន់មួយ អាស៊ាននិងសមាជិករបស់ខ្លួន គឺជាភ័ស្តុតាងមួយបង្ហាញថា គុណតម្លៃនៃមជ្ឈភាពអាស៊ានដែលកំពុងត្រូវបានលើកកម្ពស់ គឺមិនត្រូវបានកំណត់ដោយឥទ្ធិពលខាងក្រៅនោះទេ។ ការណ៍នេះអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិកនិងប្រទេសផ្សេងៗជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងម្ចាស់ស្រុកដើម្បីបង្កើតគោលនយោបាយក្នុងតំបន់ជាជាងគ្រាន់តែលើកកម្ពស់ស្តង់ដាខាងក្រៅរបស់ពួកគេដែលផ្ទុយពីបំណងប្រាថ្នារបស់ម្ចាស់ស្រុក។
លើសអ្វីៗទាំងអស់ នេះជាផលប្រយោជន៍ប្រកបដោយសក្តានុពលក្នុងការធ្វើការជាមួយអាស៊ាន។ ការទទួលស្គាល់ផលអត្ថប្រយោជន៍នេះមិនមែនគ្រាន់តែជាបញ្ហាគោលនយោបាយថ្មីប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្ហាញឱ្យឃើញរូបភាពជាក់ស្តែងជាប់ជាប្រចាំនៃការចូលរួមនិងការអត់ធ្មត់។ ទាំងនេះមិនមែនជាចំណុចសំខាន់នៃវិធីសាស្រ្តបច្ចុប្បន្នរបស់សហរដ្ឋអាម៉េរិកចំពោះតំបន់អាស៊ាននោះទេ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...
វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...
កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរសាធារណជន អាចចូលរួមស្ត...