Royal Academy of Cambodia
នៅថ្ងៃទី៨ ខែសីហា ឆ្ឆាំ១៩៦៧ រដ្ឋចំនួនប្រាំបានបង្កើតអង្គការតំបន់មួយឈ្មោះថា សមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ហៅកាត់ ថា អាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ។ តាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការអាស៊ាន។ អង្គការតំបន់នេះមានសក្តានុពលគួឱ្យទាក់ទាញ និងមានធម្មនុញ្ញរបស់ខ្លួន ដែលចែកចេញជា១៣ជំពូក និងមានចំនួន៥៥មាត្រា ដែលផ្តោតសំខាន់លើការកសាងសហគមន៍អាស៊ានមួយប្រកបដោយសសរស្តម្ភបីជាមូលដ្ឋាន។ បច្ចុប្បន្ន អាស៊ានមិនត្រឹមតែកំពុងប្រឈមនឹងរលកឥទ្ធិពលមហាអំណាចនានាក្នុងតំបន់និងសាកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងប្រឈមនឹងបញ្ហានៃការរាតត្បាររបស់ កូវីដ-១៩ផងដែរ។ តើបញ្ហាកូវីដ-១៩នេះអាចរាតត្បាតអ្វីខ្លះក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិករបស់អង្គការតំបន់មួយនេះ?
នៅក្នុងបុព្វកថានៃធម្មនុញអាស៊ាន បណ្តារដ្ឋសមាជិកបានប្តេជ្ញាចិត្តអនុវត្តនូវកាតព្វកិច្ចជាច្រើនគួរឱ្យគួរកោតសរសើរ មានជាអាទិ៍ «យើងជាប្រជាជននៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍តំណាងដោយប្រមខុរដ្ឋឬរដា្ឋភិបាល... បេ្ដជ្ញាចិត្ដពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្ដិការនិងសមាហរណកម្មតំបន់ ជាពិសេស តាមរយៈការបង្កើតសហគមន៍អាស៊ាន ដែលរួមមានសហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ដូចដែលបានចែងក្នុងសេចក្ដីថ្លែងការណ៍ទីក្រុងបាលីនៃកិច្ចស្រុះស្រួលអាស៊ានទី២។» ប៉ុន្តែ ទិដ្ឋភាពជាក់ស្តែងនៅពេលនេះ ការកំណត់ទិសដៅប្រែក្លាយខ្លួនទៅជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥ គឺ ធ្វើបានតែសសរស្តម្ភមួយទេ «សហគមន៍សេដ្ឋកិច្ចអាស៊ាន» ដែលហាក់ដូចជាដំណើរការមិនទាន់រលូននៅឡើយទេ។
បច្ចុប្បន្ន បើយោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៩ ខែមីនា អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានវិធានការខ្លាំងក្លាបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រយុទ្ធប្រឆាំងកូរ៉ូណា។ ករណីនេះ គេមើលឃើញថា ដោយសារការឆ្លងរីករាលដាលបានកើនឡើងនៅទូទាំងតំបន់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុជំរុញឱ្យប្រទេសមួយចំនួនណែនាំឱ្យចាត់វិធានការសំខាន់ៗជាបន្តបន្ទាប់ មានជាអាទិ៍ការបិទព្រំដែនរបស់ប្រទេសសមាជិកអាស៊ាន ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកដំណើរបរទេសចូលក្នុងប្រទេស និងការដាក់បម្រាមគោចរនៅពេលយប់រហូតដល់ការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍ការប្រកួតកីឡាធំៗជាដើម។ ប៉ុន្តែ ការឆ្លើយតបជាវិជ្ជមានរបស់បណ្តារដ្ឋសមាជិកអាស៊ានចំពោះការអំពាវនាវរបស់អង្គការសុខភាពពិភពលោក បានជះឥទ្ធិពលអវិជ្ជមានដល់គោលជំហររបស់អង្គការអាស៊ានទៅវិញ។ ក្នុងន័យនេះ សហគមន៍នយោបាយ-សន្តិសុខអាស៊ានអាចជួបវិបត្តិក្នុងសហប្រតិបត្តិការក្នុងតំបន់រវាងរដ្ឋសមាជិកទាំងដប់។ យើងសង្កេតនៅពេលដែលមានការផ្ទុះកូវីដ-១៩នៅប្រទេសម៉ាឡេស៊ីនាសប្តាហ៍កន្លងមក រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថានឹងបិទព្រំដែនបណ្ដោះអាសន្នពីថ្ងៃទី១៧ដល់ថ្ងៃ៣១ ខែមីនា។ កត្តានេះបានជះឥទ្ធិពលដល់ពលរដ្ឋម៉ាឡេស៊ីឱ្យភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ហើយរដ្ឋាភិបាលសិង្ហបុរីក៏បានបិទព្រំដែនមុនចំណាត់ការរបស់ម៉ាឡេស៊ីបានមកដល់ទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ដោយឡែក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងមក ប្រទេសវៀតណាមបានបិទព្រំដែនជាឯកតោភាគី និងមានវិធានការតឹងរឹងដោយតម្រូវឱ្យអ្នកដំណើរចេញពីកម្ពុជាមានលិខិតបញ្ជាក់សុខភាព ព្រមទាំងឃុំខ្លួនអ្នកទាំងនោះក្នុងកំឡុងពេល១៤ថ្ងៃ។ ជាការឆ្លើយតបវិញ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទព្រំដែនទាំងអស់វិញ លុះត្រាមានការចរចាទ្វេភាគីឡើងវិញ។ លើសពីនេះទៅទៀត ប្រទេសឡាវនិងថៃក៏មានវិធានការតឹងរឹងចំពោះជនបរទេសដែលចូលទៅប្រទេសរបស់គេរៀងៗខ្លួនដែរ ដែលក្នុងនោះ ប្រទេសថៃបានបិទព្រំដែនគោកមួយចំនួនជាមួយកម្ពុជាផងដែរ។ ការបិទព្រំដែនគោកមួយចំនួនជាបន្តបន្ទាប់នេះ គឺដើម្បីឆ្លើយតបនឹងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ទន្ទឹមនឹងវិធានការចាំបាច់ទាំងនេះ បញ្ហាប្រឈមនានាក៏បានកើតឡើងដំណាលគ្នាផងដែរ គឺភាពមិនចុះសម្រុងគ្នាឬការបាត់ទំនុកចិត្តគ្នាលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដោយសារការខ្វះការផ្តល់ព័ត៌មានរវាងរដ្ឋនិងរដ្ឋសមាជិកអាស៊ាន រហូតដល់មានការលើកឡើងពីរដ្ឋមួយចំនួន ដូចជា កម្ពុជា និងម៉ាឡេស៊ី ដែលបានទទួលរងនូវវិធានការឯកតោភាគីដោយខ្វះការជូនព័ត៌មានរវាងគ្នានិងគ្នា។
កត្តាអវិជ្ជមាននៃការបាត់ទំនុកចិត្តគ្នារវាងរដ្ឋសមាជិកអាស៊ានដោយសារការខ្វះការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីតាមលក្ខណៈសម្បត្តិរបស់អង្គការតំបន់មួយនេះធ្វើឱ្យគេមើលឃើញពីភាពស្រពិចស្រពិលនាអនាគតកាលនៃសមាគមអាស៊ានក្នុងការប្រែក្លាយខ្លួនទៅជាសហគមន៍អាស៊ានដ៏រឹងមាំមួយ៕
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...