ព័ត៌មាន

«បញ្ហា និងចំណុចសំខាន់ៗ ដែលលោកដូណាល់ ត្រាំថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UN...»

2018-09-26 14:03:08 ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 09:03 PM
អ្នកមើល 5544
post_detail

ថ្លែងក្នុង​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិប្រមាណជាង៣០នាទីនាថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ មានចំណុចសំខាន់ៗជាច្រើនត្រូវបានលើកឡើង ក្នុងនោះមាន៖

  1. អ៊ីរ៉ង់៖លោក​ត្រាំ​បាន​បន្ទោស​ចំៗ​ដាក់​ប្រធានាធិបតី​អ៊ីរ៉ង់ ពី​ការ​បង្កចលាចលការសម្លាប់​មនុស្សនិង​ការបំផ្លិចបំផ្លាញ​នានា​។  លោក​ថា​អ៊ីរ៉ង់​មិនបាន​គោរព​ដល់​ប្រទេសជិតខាង ឬ​សិទ្ធិសេរីភាព​ជាតិ​សាសន៍​ដទៃ​ឡើយ​។  ផ្ទុយទៅវិញ​មេដឹកនាំ​អ៊ីរ៉ង់​បាន​រឹបអូស​ទ្រព្យសម្បត្ដិ​ជាតិ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើឲ្យ​ខ្លួនឯង​ក្លាយជា​បុគ្គលដែលមាន​ឥទ្ធិពល​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​និង​នៅ​ទូទាំង​ពិភពលោក​។លោក​ថា​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពិតជា​រឿង​ត្រឹមត្រូវ​។​
  2. កូរ៉េខាងជើង៖ លោក​ត្រាំអរគុណ​ដល់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក ទោះបីជា​មានរឿង​ជាច្រើន​ត្រូវធ្វើ​បន្ដ​ក្ដី​។    យ៉ាងណាមិញ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង នៅតែមាន​ប្រសិទ្ធភាព​ដដែល លុះត្រាតែ​កូរ៉េខាងជើង​សម្រេចបាន​ការរំលាយ​នុយក្លេអ៊ែ​រ​។
  3. ចិន៖ លោក​ត្រាំ​សង្កត់ធ្ងន់​ពី​សង្គ្រាម​ពាណិជ្ជ​ជាមួយ​ចិន​។ រដ្ឋបាល​អាម៉េរិក​នឹងមិន​អត់ធ្មត់​ចំពោះ​សកម្មភាព​បង្កហេតុ​ពី​ចិន​ឡើយ​។   លោក​បាន​ចោទប្រកាន់​ចិន​ដែល​ធ្វើ​ពាណិជ្ជកម្ម​គ្មាន​តុល្យភាព​ជាមួយ​អាមេរិក បាន​លួច​កម្មសិទ្ធិបញ្ញា​អាមេរិក នាំឲ្យមាន​ឱនភាព​ពាណិជ្ជកម្មដ៏​ធំ​កើតឡើង​។ អាម៉េរិក​ក៏បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​។​
  4. ចំពោះមុខ​មេដឹកនាំ​បណ្ដា​ប្រទេស​តូចធំ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៧៣ មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ផ្ដាច់ជំនួយ​ឲ្យ​ប្រទេស​ណា​ដែល​មិន​ជួយ​អាម៉េរិក​វិញ​។  លោកថា «​យើង​នឹង​គិតគូរ​អ្វីដែល​បាន​ផល អ្វីដែល​មិនបាន​ផលហើយ​ថា  តើ​ប្រទេស​ដែល​ទទួល​លុយ​ដុល្លារ​របស់​យើង និង​ការការពារ​របស់​យើង មានបាន​គិតគូរ​ពី​ប្រយោជន៍​របស់​យើង​ក្នុង​បេះដូង​ពួកគេ​ឬទេ​។​» 

ដកស្រង៖ ១- វាយោ ២- ថ្មីៗ ៣- Fresh News

RAC Media, ផាញ់ សារឿន   


អត្ថបទទាក់ទង

«សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី »

នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង​អញ្ជើញ​ដឹកនាំកិច...

2018-10-26 04:20:33   ថ្ងៃសុក្រ, 26 តុលា 2018 ម៉ោង 11:20 AM
«អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ឈ្មោះផ្លូវ៦០ម៉ែត្រ ទៅជា​«វិថីសម្ដេចវិបុលបញ្ញា សុខ អាន»

តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងលេខ ១១១៩/១៨ សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាល​ខេត្ត​សៀម​រាប ដែលចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះផ្លូវ ៦០ម៉ែត្រ ចាប់​ពី​ចំណុច​កែ...

2018-10-26 04:02:56   ថ្ងៃសុក្រ, 26 តុលា 2018 ម៉ោង 11:02 AM
«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត នៅ សម្បត្តិ»

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជ...

2018-10-25 15:28:03   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 10:28 PM
«ការរៀបចំរចនាសម្ព័ន្ធ​ និង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ​ការពិភាក្សារូបសញ្ញាវិទ្យាស្ថាន និងការងារសន្និបាតប្រចាំឆ្នាំ២០១៨»

វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យស...

2018-10-25 10:30:10   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 05:30 PM
«វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម៖ កិច្ចប្រជុំវិសាមញ្ញស្តីពី ការរៀបចំរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន...»

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨​សាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាម...

2018-10-25 09:22:39   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 04:22 PM
វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្ត​សង្គម៖ កិច្ច​ប្រជុំរៀបចំរចនាសម្ព័ន្ធ​ សមិទ្ធផលការងារឆ្នាំ២០១៨​ និងទិសដៅការងារឆ្នាំ២០១៩

នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨​ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.)​ នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានបើកកិច្ចប្រជុំ​ស្តីពី​ ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន​ សមិទ្ធផលកា...

2018-10-25 04:38:29   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 11:38 AM

សេចក្តីប្រកាស