Royal Academy of Cambodia
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានលោក ឈឿន សាវន (ប្រធានគម្រោង) និង លោក យិន ពោ (អនុប្រធានគម្រោង) ធ្វើសម្ភាសន៍ និងពិភាក្សាជាមួយឯកឧត្តម ម៉េត មករា ដើម្បីសុំកិច្ចសហប្រតិបតិ្តលើគម្រោងស្រាវជ្រាវ ស្តីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ។
ឯកឧត្ដម ម៉េត មករា បានបង្កើតអាជីវកម្មខ្នាតមធ្យម ជាកសិដ្ឋានដាំបន្លែ នៅកោះធំ ខេត្កកណ្តាលនិងខេត្តសៀមរាបជាដើម។ ដោយយល់ឃើញថា ឯកឧត្តមមានបទពិសោធន៍ក្នុងការដំាបន្លែ និងការផ្គត់ផ្គង់លើទីផ្សារកន្លងមក ទើបលោកបណ្ឌិតប្រធានស្តីទី ដឹកនាំក្រុមការងារជាសមាជិកគម្រោងស្រាវជ្រាវបន្លែរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា សុំជួបពិភាក្សាដោយភ្ជាប់មកនូវកម្រងសំណួរមួយចំនួន។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតប្រធានស្ដីទី បានបង្ហាញពីគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រោងនឹងសិក្សាពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»។ គម្រោងនេះរៀបចំឡើងក្នុងគោលបំណងវិភាគទីផ្សារបន្លែនៅក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្ត្រកំណើនការផ្គត់ផ្គង់បន្លែក្នុងស្រុក សម្រាប់ទីផ្សារក្នុងនិងក្រៅប្រទេស។ ជំនួបជាមួយលោក ម៉េត មករា គឺចង់ទទួលបានព័ត៌មានស្ដីពីបន្លែដែលលោកមានបទពិសោធន៍ក្នុងការដាំ និងទីផ្សារ ព្រមទាំងកិច្ចការប្រតិបត្តិមួយចំនួន។
ឯកឧត្តម ម៉េត មករា បានបញ្ជាក់ដែរថា នៅកម្ពុជា ប្រជាកសិករដាំដំណាំបន្លែ ទៅតាមរដូវកាល ទើបធ្វើឱ្យផលិតភាពនៃការដាំដុះនៅមានកម្រិត និងមិនមានស្ថិរភាព។ នៅមានកត្តាគួបផ្សំជាមួយនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធទីផ្សារ កង្វះខាតការបញ្ជូនទៅកាន់ទីផ្សារ ព្រមទាំងកត្តាផ្សេងៗទៀតជាច្រើន បានក្លាយជាឧបសគ្គនៃការចរាចរបន្លែក្នុងប្រទេស។
«យើងសង្កេតឃើញថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ជាពិសេសកសិកម្មបន្លែ ដែលកម្ពុជាជួបបញ្ហាជាយូរមកហើយផងដែរ ខណៈការផ្គត់ផ្គង់បន្លែជាងពាក់កណ្តាលត្រូវនាំចូលពីប្រទេសជិតខាង ដែលនាំមកនូវបញ្ហាជាច្រើនទាំងសុវត្ថិភាព និងការសម្លាប់ទីផ្សារអ្នកផលិតក្នុងស្រុក។ ដូចនេះ យើងត្រូវលើកកម្ពស់ផលិតផលក្នុងស្រុក និងលើកទឹកចិត្តអ្នកផលិតបន្លែក្នុងស្រុក ដូចជាបន្លែសណ្តែកកួរ ត្រសក់ ត្រឡាច ននោង ខាត់ណាដើម ស្ពៃក្តោប ស្ពៃចង្កឹះ ឆៃថាវ សាលាដ ម្រះ ដើម្បីទប់ទល់នឹងការនាំចូលពីបណ្តាប្រទេសជិតខាង មានប្រទេសថៃ និងវៀតណាម។ល។»
ម្ចាស់កសិដ្ឋានរូបនេះ ក៏កំពុងរៀបចំកសិដ្ឋានដាំបន្លែមួយកន្លែងនៅស្រុកកោះធំ ខេត្តកណ្ដាល ដែលជាការធ្វើវិនិយោគខ្នាតមធ្យម ដោយមានការសហការជាមួយអ្នកជំនាញមកពីប្រទេសឥណ្ឌា និងប្រទេសសិង្ហបុរី។ កសិដ្ឋានថ្មីនេះ នឹងជាគោលដៅបន្ទាប់របស់ក្រុមការងារស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ចុះទៅសិក្សាស្វែងយល់ ដោយផ្ទាល់ផងដែរ។
ឯកឧត្ដម ម៉េត មករា ពេញចិត្តនិងសូមស្វាគមន៍ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាស្ត្រសង្គម ដើម្បីអនុវត្តគម្រោងឱ្យទទួលបានជោគជ័យតាមគោលបំណង ក៏ដូចជារួមចំណែកជួយសង្គមជាតិទាំងអស់គ្នាផងដែរ៕
ជំនួបក្រុមការងារស្រាវជ្រាវគម្រោងបន្លែនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងឯកឧត្ដម ម៉េត មករា
RAC Media
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...
Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...
A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតស...