Royal Academy of Cambodia
ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ - ម៉ោង៖៥:១៥នាទី
ក្រោយពីមរណភាពរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កាលពីព្រឹក ថ្ងៃសុក្រ ទី២១ខែកញ្ញា នាំ២០១៨ ក្នុងជន្មាយុ ៦២ ឆ្នាំ ប្រទេសជាមិត្តរបស់វៀតណាមចំនួន ៣ បានប្រកាសចូលរួមកាន់ទុក្ខ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានប្រកាសកាន់ទុក្ខពីរថ្ងៃ ចាប់ពីម៉ោង ៦ព្រឹកថ្ងៃទី២៦ខែកញ្ញា ដល់ម៉ោង ៦ល្ងាច ថ្ងៃទី២៧ ខែកញ្ញា។ អំឡុងពេលនោះ អគាររដ្ឋាភិបាលយោធានិងអគារសាធារណៈ នឹងបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាល ហើយរាល់សកម្មភាពទាំងឡាយដែលមានលក្ខណៈជាការកំសាន្តត្រូវបានហាមឃាត់នៅទូទាំងប្រទេស។ ដូចគ្នានេះដែរ ប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តវៀតណាម ក៏បានប្រារព្ធធ្វើពិធីកាន់ទុក្ខជូនចំពោះអតីតប្រធានាធិបតីវៀតណាម លោក Tran Dai Quangផងដែរ។ ចំណែកឯរដ្ឋាភិបាលថៃវិញ ក៏បានប្រកាសផងដែរថាខ្លួននឹង បង្ហូតទង់ជាតិមកត្រឹមពាក់កណ្តាលដង នៅគ្រប់អាគាររដ្ឋាភិបាល ទាំងអស់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ដើម្បីរំលឹកដល់ប្រធានាធិបតីវៀតណាម។ ទំនាក់ទំនងការទូតវៀតណាម-ឡាវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ហើយទំនាក់ទំនងការទូតវៀតណាម-ថៃ បង្កើតក្នុង ១៩៧៦ និងវៀតណាម-គុយបា ក្នុងឆ្នាំ១៩៦០។
ក្រៅពីប្រទេសទាំងបីដែលបានចូលរួមប្រកាសការកាន់ទុក្ខ ប្រមុខដឹកនាំប្រទេសដទៃផ្សេងទៀតរួមមាន៖ចិន កម្ពុជា កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន ប្រ៊ុយណេ អាស៊ែបៃហ្សង់ និងបង់ក្លាដែស ជាដើម បានផ្ញើសាររំលែកមរណទុក្ខមេដឹកនាំដឹកនាំវៀតណាមផងដែរ។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក Tran Dai Quang ផងដែរ។
គួរបញ្ជាក់ផងដែរថាលោកTran Dai Quangដែលជាអតីតមេបញ្ជាការប៉ូលីស និងជាមនុស្សដ៏មានឥទ្ធិលនៃគណបក្ស កុំមុយនីស្តវៀតណាមបានចំណាយពេលជាង៤ទស្សវត្សរ៍ក្នុងនាមជាមន្ត្រីស៊ើបការសម្ងាត់។
ដកស្រង់ចេញពី៖ Viet Nam News, Channel News Asia
RAC Media | លឹម សុវណ្ណរិទ្ធ
អតីតប្រធានាធិបតីវៀតណាម លោក Tran Dai Quang
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...
នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាល...
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...