ព័ត៌មាន

«ប្រទេសបីប្រកាសអំពីការកាន់ទុក្ខ ក្រោយមរណភាពរបស់ប្រធានាធិបតីវៀតណាម...»

2018-09-26 10:25:34 ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:25 PM
អ្នកមើល 7025
post_detail

ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ - ម៉ោង៖៥:១៥នាទី

ក្រោយពីមរណភាពរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កាលពីព្រឹក ថ្ងៃសុក្រ ទី២១ខែកញ្ញា នាំ២០១៨ ក្នុងជន្មាយុ ៦២ ឆ្នាំ ប្រទេសជាមិត្តរបស់វៀតណាមចំនួន ៣ បានប្រកាសចូលរួមកាន់ទុក្ខ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានប្រកាសកាន់ទុក្ខពីរថ្ងៃ ចាប់ពីម៉ោង ៦ព្រឹកថ្ងៃទី២៦ខែកញ្ញា ដល់ម៉ោង ៦ល្ងាច ថ្ងៃទី២៧ ខែកញ្ញា។ អំឡុងពេលនោះ អគាររដ្ឋាភិបាលយោធានិងអគារសាធារណៈ នឹងបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាល ហើយរាល់សកម្មភាពទាំងឡាយដែលមានលក្ខណៈជាការកំសាន្តត្រូវបានហាមឃាត់នៅទូទាំងប្រទេស។   ដូចគ្នានេះដែរ ប្រទេសគុយបា ដែលជាសម្ព័ន្ធមិត្តវៀតណាម ក៏បានប្រារព្ធធ្វើពិធីកាន់ទុក្ខជូនចំពោះអតីតប្រធានាធិបតីវៀតណាម លោក Tran Dai Quangផងដែរ។   ចំណែកឯរដ្ឋាភិបាលថៃវិញ ក៏បានប្រកាសផងដែរថាខ្លួននឹង បង្ហូតទង់ជាតិមកត្រឹមពាក់កណ្តាលដង នៅគ្រប់អាគាររដ្ឋាភិបាល ទាំងអស់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ដើម្បីរំលឹកដល់ប្រធានាធិបតីវៀតណាម។ ទំនាក់ទំនងការទូតវៀតណាម-ឡាវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ហើយទំនាក់ទំនងការទូតវៀតណាម-ថៃ បង្កើតក្នុង ១៩៧៦ និងវៀតណាម-​គុយបា ក្នុងឆ្នាំ១៩៦០។

ក្រៅពីប្រទេសទាំងបីដែលបានចូលរួមប្រកាសការកាន់ទុក្ខ ប្រមុខដឹកនាំប្រទេសដទៃផ្សេងទៀតរួមមាន៖ចិន កម្ពុជា កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន ប្រ៊ុយណេ អាស៊ែបៃហ្សង់ និងបង់ក្លាដែស ជាដើម បានផ្ញើសាររំលែកមរណទុក្ខមេដឹកនាំដឹកនាំវៀតណាមផងដែរ។

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពលោក Tran Dai Quang ផងដែរ។

គួរបញ្ជាក់ផងដែរថាលោកTran Dai Quangដែលជាអតីតមេបញ្ជាការប៉ូលីស និងជាមនុស្សដ៏មានឥទ្ធិលនៃគ​ណបក្ស កុំមុយនីស្តវៀតណាមបានចំណាយពេលជាង៤ទស្សវត្សរ៍ក្នុងនាមជាមន្ត្រីស៊ើបការសម្ងាត់។

ដកស្រង់ចេញពី៖ Viet Nam News, Channel News Asia

RAC Media | លឹម សុវណ្ណរិទ្ធ

                                                             អតីតប្រធានាធិបតីវៀតណាម លោក Tran Dai Quang

អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស