ព័ត៌មាន

«នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី» ដោយ៖ រឿន ភារុន

2020-02-25 04:22:38 ថ្ងៃអង្គារ, 25 កុម្ភៈ 2020, 04:22 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។

ដើម្បីរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវនៅថ្ងៃស្អែកនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំគណៈកម្មការ និងអនុគណៈកម្មការរៀបចំដំណើការប្រឡងទាំងអស់ត្រូវ​តែ​​យកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចដែលបានបែងចែករៀងៗខ្លួនឱ្យបានល្អប្រសើរ។

ពីក្នុងសាលសន្និសីទ អគាឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវការជ្រើសរើសមន្ត្រីដែលមានសមត្ថភាព មានឆន្ទៈបម្រើការងារច្បាស់លាស់ ដើម្បី​បម្រើការងារជូនស្ថាប័ន និងជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព ស្របតាមតួនាទីភារកិច្ចរបស់​រាជបណ្ឌិត្យសភាកម្ពុជាដែលមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេក​វិទ្យាបច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី រយៈពេលមួយថ្ងៃ គឺថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្វែងរកមន្ត្រីដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការឆ្នាំ២០២០ស្អែកនេះ បេក្ខជនទាំងអស់ត្រូវប្រឡងវិញ្ញាសាសរសេរចំនួនបី វិញ្ញាសារួមមាន៖ វិញ្ញាសាចំណេះដឹងទូទៅ, វិញ្ញាសារភាសាអង់គ្លេស និងវិញ្ញាសារជំនាញ។ បេក្ខជនដែលបាន​ប្រឡងជាប់វិញ្ញាសាសរសេររួច ពួកគេនឹងត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាផ្ទាល់មាត់ថែមទៀត។ រាជបណ្ឌិត្យសភាកម្ពុជានឹងប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ជាស្ថាបពរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

សូមជម្រាបជូនថា តាមផ្អែកព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន


អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   Wed, 16,12,2020, 08:37 AM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   Tue, 15,12,2020, 04:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   Sat, 12,12,2020, 04:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   Wed, 09,12,2020, 07:22 AM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   Wed, 02,12,2020, 04:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   Mon, 30,11,2020, 03:28 AM

សេចក្តីប្រកាស