ព័ត៌មាន

សេចក្តីជូនដំណឹងកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០

2020-02-21 10:00:29 ថ្ងៃសុក្រ, 21 កុម្ភៈ 2020, 10:00 AM
post_detail

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើ​ការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២០ ជ្រាបថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ នៅអគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា៖

- ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រឡងវិញ្ញាសាសរសេរ
ព្រឹក៖ វិញ្ញាសាចំណេះដឹងទូទៅ និង វិញ្ញាសាភាសាអង់គ្លេស
រសៀល៖ វិញ្ញាសាជំនាញ

- ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់វិញ្ញាសាសរសេរ

- ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រឡងវិញ្ញាសាផ្ទាល់មាត់ ចំពោះបេក្ខជនជាប់វិញ្ញាសាសរសេរ

- ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ប្រកាសលទ្ធផលបេក្ខជនជាប់ស្ថាបពរ

បញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង និងសេចក្តីណែនាំសម្រាប់បេក្ខជន នឹងមានបិទផ្សាយនៅអគារឥន្រ្ទទេវី នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា នាថ្ងៃទីអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាស្រ័យហេតុនេះ សូមបេក្ខជនទាំងជ្រាបជាដំណឹង និងតាមដានការផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ រាជបណ្ឌិត្យសភាកម្ពុជា ឬអញ្ជើញមកមើលសេចក្តីប្រកាសដោយផ្ទាល់នៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media


អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   Wed, 16,12,2020, 08:37 AM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   Tue, 15,12,2020, 04:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   Sat, 12,12,2020, 04:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   Wed, 09,12,2020, 07:22 AM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   Wed, 02,12,2020, 04:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   Mon, 30,11,2020, 03:28 AM

សេចក្តីប្រកាស