Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្យដំណើរការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅសាលប្រជុំស្លឹករឹត អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជាមានរបៀបវារៈដូចតទៅ៖
១. ពិភាក្សាលើគម្រោងស្តីពី ដំណើរការថវិកាប្រចាំឆ្នាំ២០២០ របស់រាជបណ្ឌិត្យសភាកម្ពុជា
២. ពិនិត្យនិងពិភាក្សាលើគម្រោងស្រាវជ្រាវប្រចាំឆ្នាំ២០២០
៣. ពិភាក្សាលើគោលការណ៍កំណត់ប្រាក់ឧបត្ថម្ភប្រជុំក្រុមប្រឹក្សាភិបាល
៤. គោលការណ៍កំណត់ម៉ោងបង្រៀន និងប្រាក់ឧបត្ថម្ភបុគ្គលិកសិក្សា
៥. ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា
៦. ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប
៧. បញ្ហាផ្សេងៗ។
សូមជម្រាបជូនថា ផ្អែកតាមមាត្រា១០ និង១១នៃព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាអង្គការដឹកនាំខ្ពស់បំផុតនិងមានបេសកកម្មតម្រង់ទិសការអនុវត្តនិងត្រួតពិនិត្យសកម្មភាពការងាររបសរាជបណ្ឌិត្យសភាកម្ពុជា។ សមាសភាពក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាកម្ពុជាមានចំនួន ៧រូប រួមមាន៖
១. ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន
២. ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន តំណាងក្រសួងអប់រំ យុវជន និងកីឡា សមាជិក
៣. ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
៤. ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក
៥. ឯកឧត្តម កឹម ស៊ីថន តំណាងក្រសួងពាណិជ្ជកម្ម សមាជិក
៦. ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សមាជិក
៧. ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា សមាជិកស្វ័យប្រវត្តិ ៕
RAC Media | រឿន ភារុន
(រាជធានីភ្នំពេញ)៖ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ ការបន្តវេន និងថ្លែងអំណរគុណដល់អ្នកប្រាជ្ញាខ្មែរដែលបានខិតខំស្រាវជ្រាវបម្រើផលប្រយោជន៍ជាតិខ្មែរទាំងមូល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...
AUGUST 27, 2021ដោយ៖ Bonnie S. Glaser និងAndrew Smallប្រែសម្រួលដោយ៖ លោកបណ្ឌិត ចាន់ ប៊ុន្នី នាយកដ្ឋានសិក្សានយោបាយសន្តិសុខចិន, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាអ្នកវិភាគប្រចាំតំបន់អាស៊ីរបស់ GMF...
(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជួបឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្ម...
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...