ព័ត៌មាន

«កម្មវិធីការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឆ្នាំ២០២០»

2020-01-29 11:07:14 ថ្ងៃពុធ, 29 មករា 2020 ម៉ោង 06:07 PM
អ្នកមើល 5109
post_detail

ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ ប្រចាំ សប្តាហ៍របស់វិទ្យាស្ថាន ដើម្បីពិភាក្សានិងបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថាន ដើម្បីឱ្យកាន់តែមាន ប្រសិទ្ធភាព​ក្នុង​ការងារ និងដើម្បីឆ្លើយតបទៅនឹង​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​ថ្មី​របស់​វិទ្យាស្ថាន ដែលមាននាយកដ្ឋាន ជំនាញដែលជាសេនាធិការចំនួន៧៖

១- នាយកដ្ឋានកិច្ចការទូទៅ
២- នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ
៣- នាយកដ្ឋានច្បាប់អន្តរជាតិនិងការទូត
៤- នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ
៥- នាយកដ្ឋានសិក្សាអាស៊ីនិងអាហ្រ្វ៊ិក
៦- នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី
៧- នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី។

មន្ត្រីតាមនាយកដ្ឋានជំនាញនីមួយៗ មានភារកិច្ចតាមដាន ធ្វើរបាយការណ៍ និងវិភាគ រាល់ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានទាក់ទងនឹងបញ្ហាទំនាក់ទងការបរទេស បញ្ហាសន្តិសុខ និងបញ្ហាពាណិជ្ជកម្ម របស់បណ្តាអង្គការឬប្រទេស ដែលស្ថិតនៅក្នុងនាយកដ្ឋានជំនាញរបស់ខ្លួន។ មន្ត្រីម្នាក់ៗត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពព័ត៌មានប្រចាំថ្ងៃ ដែលស្ថិតក្រោមការទ​ទួល​ខុសត្រូវរបស់ខ្លួន មកកាន់ប្រធានវិទ្យាស្ថាននៅរៀងរាល់ម៉ោង ៤:០០ រសៀល និងផ្ញើចូលក្នុងតេឡេក្រាមផ្លូវការរបស់វិទ្យាស្ថានផង។

ទន្ទឹមនឹងនោះមន្ត្រីម្នាក់ៗត្រូវធ្វើរបាយការណ៍បូកសរុបព័ត៌មានប្រចាំសប្តាហ៍ រួចព្រីនចេញនិងមានចុះហត្ថលេខារបស់ខ្លួន​ផងដាក់ជូនប្រធានវិទ្យាស្ថានពិនិត្យ និងផ្តល់មតិណែនាំ នៅរៀងរាល់ថ្ងៃសុក្រនៃសប្តាហ៍ ហើយត្រូវសរសេរអត្ថបទបែបវិភាគចំនួនមួយអត្ថបទ (Commentary) ដែលមានកម្រាស់ចាប់ពី ២(ពីរ)ទំព័រឡើងទៅ ក្នុងមួយសប្តាហ៍។

ក្នុងករណីយល់ឃើញថា មានព័ត៌មានសំខាន់ បច្ចុប្បន្នភាព និងអាទិភាព ដែលត្រូវធ្វើឯកសារជំនួយស្មារតីជូនឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពិនិត្យនិងផ្តល់មតិណែនាំ ប្រធានវិទ្យាស្ថាននឹងកោះប្រជុំបន្ទាន់ដើម្បីធ្វើកិច្ចការនេះ។

RAC Media

ប្រភព៖ អ៊ុច​ លាង


អត្ថបទទាក់ទង

«ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាផលិតព័ត៌មានវិជ្ជាជីវៈ និងវិទ្យាសាស្ត្រឱ្យបានទូលំទូលាយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...

2021-02-05 08:11:41   ថ្ងៃសុក្រ, 05 កុម្ភៈ 2021 ម៉ោង 03:11 PM
ពិធីសែនដកជើងធូប ដោយ បណ្ឌិត ចាន់ ប៊ុន្នី, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-04 09:05:17   ថ្ងៃព្រហស្បតិ៍, 04 កុម្ភៈ 2021 ម៉ោង 04:05 PM
«របត់នៃការអភិវឌ្ឍថ្មី ក្រោយសមាជលើកទី១៣ របស់វៀតណាម»

សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្...

2021-02-03 07:29:22   ថ្ងៃពុធ, 03 កុម្ភៈ 2021 ម៉ោង 02:29 PM
ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយ​៖ ខុម មុនីបញ្ញា, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-01 03:02:05   ថ្ងៃចន្ទ, 01 កុម្ភៈ 2021 ម៉ោង 10:02 AM
«ឯកឧត្តមបណ្ឌិត គិន ភា៖ ការស្រាវជ្រាវគឺជាការស្វែងរកការពិតនិងដោះស្រាយបញ្ហាមូលដ្ឋាន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...

2021-01-30 09:16:52   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 04:16 PM
«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ...

2021-01-30 07:58:39   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 02:58 PM

សេចក្តីប្រកាស