Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានការយល់ដឹង និងទំនុកចិត្តព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់មួយរបស់ជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌មានបែបវិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ថ្មីតាមរយៈសេចក្តីសម្រេចលេខ០០៥/២០ ស.ស.រ. ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាមានតួនាទីសំខាន់ណាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មានបែបវិទ្យាសាស្រ្តពីរាជបណ្ឌិត្យសភាកម្ពុជាដើម្បីឱ្យសាធារណជនបានជ្រួតជ្រាបពីការងារវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែរៀបចំផលិតព័ត៌មានជាអត្ថបទ បទសម្ភាសន៍ បទយកការណ៍ រូបថត សំឡេង និងវីដេអូដែលមានខ្លឹមសារច្បាស់លាស់ ងាយយល់ដែលអាចធ្វើឱ្យសាធារណជនមានគំនិត មានព័ត៌មាន និងចំណេះដឹងវិទ្យាសាស្ត្រទូលំទូលាយដែលអាចទុកចិត្តបាន៕
RAC Media | រឿន ភារុន
ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...
ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...