Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានការយល់ដឹង និងទំនុកចិត្តព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់មួយរបស់ជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌មានបែបវិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ថ្មីតាមរយៈសេចក្តីសម្រេចលេខ០០៥/២០ ស.ស.រ. ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាមានតួនាទីសំខាន់ណាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មានបែបវិទ្យាសាស្រ្តពីរាជបណ្ឌិត្យសភាកម្ពុជាដើម្បីឱ្យសាធារណជនបានជ្រួតជ្រាបពីការងារវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែរៀបចំផលិតព័ត៌មានជាអត្ថបទ បទសម្ភាសន៍ បទយកការណ៍ រូបថត សំឡេង និងវីដេអូដែលមានខ្លឹមសារច្បាស់លាស់ ងាយយល់ដែលអាចធ្វើឱ្យសាធារណជនមានគំនិត មានព័ត៌មាន និងចំណេះដឹងវិទ្យាសាស្ត្រទូលំទូលាយដែលអាចទុកចិត្តបាន៕
RAC Media | រឿន ភារុន
បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...
លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ បានអញ្ជើញមកចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...