Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានការយល់ដឹង និងទំនុកចិត្តព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់មួយរបស់ជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌មានបែបវិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ថ្មីតាមរយៈសេចក្តីសម្រេចលេខ០០៥/២០ ស.ស.រ. ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាមានតួនាទីសំខាន់ណាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មានបែបវិទ្យាសាស្រ្តពីរាជបណ្ឌិត្យសភាកម្ពុជាដើម្បីឱ្យសាធារណជនបានជ្រួតជ្រាបពីការងារវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែរៀបចំផលិតព័ត៌មានជាអត្ថបទ បទសម្ភាសន៍ បទយកការណ៍ រូបថត សំឡេង និងវីដេអូដែលមានខ្លឹមសារច្បាស់លាស់ ងាយយល់ដែលអាចធ្វើឱ្យសាធារណជនមានគំនិត មានព័ត៌មាន និងចំណេះដឹងវិទ្យាសាស្ត្រទូលំទូលាយដែលអាចទុកចិត្តបាន៕
RAC Media | រឿន ភារុន
កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា...
រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧...
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅចែកជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង...