Royal Academy of Cambodia
(ភ្នំគូលេន)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តដឹកនាំក្រុមការងារស្រាវជ្រាវនៅស្រះដំរី នៅមហេន្ទ្របរព័ត (ភ្នំគូលេន ) ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ និងធនធានវប្បធម៌នៅតំបន់ភ្នំគូលេនដែលត្រូវបានកសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ នៅឆ្នាំ ៨០២ គឺមានរយៈពេល១២១៨ឆ្នាំកន្លងផុតទៅហើយ។
ការសិក្សាស្វែងយល់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ គឺនៅទីតាំងមួយឈ្មោះថាស្រះដំរី ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ នៅស្រះដំរីមានបដិមាសត្វដំរីដ៏ធំមួយ, បដិមាសត្វតោចំនួនធំចំនួនពីរ បដិមាសត្វមានរូបរាងដូចសត្វកង្កែបផង និងដូចសត្វខ្លាផង (អ្នកស្រុកខ្លះថាជាសត្វកង្កែប ប៉ុន្តែអ្នកស្រុកខ្លះថាមិនមែនកង្កែបទេ ព្រោះមានត្រចៀក), បដិមាសត្វគោ និង បដិមាសត្វពស់។ បដិមាសត្វទាំងនោះឆ្លាក់លើថ្មជាប់នឹងភ្នំតែម្ដង មានទំហំធំៗ និងមានប្រវែង៖
-សត្វដំរីមាន បណ្តោយ៥ម៉ែត្រ និង កម្ពស់៣,៧៥ម៉ែត្រ។ បដិមាបែរមុខទៅស្រះដែលមានសំណង់ថ្មបាយក្រោមសង់នៅតាមមាត់ស្រះ។
-សត្វកង្កែប ឬ ខ្លា មានបណ្តោយ២,៦០ម៉ែត្រ ទទឹង១,១០ម៉ែត្រ។
-សត្វតោទី១ (ជាប់សត្វកង្កែប ឬ ខ្លា) មានបណ្តោយ៣,៩០ម៉ែត្រ ទទឹង១,៦០ម៉ែត្រ កម្ពស់២,៤៥ម៉ែត្រ។
-សត្វតោទី២ មានបណ្តោយ ២,៦០ម៉ែត្រ ទទឹង ១,៦០ម៉ែត្រ និង កម្ពស់ ២,៥០ម៉ែត្រ។
-សត្វគោមាន បណ្តោយ ៣,៣០ម៉ែត្រ ទទឹង ១,៧០ម៉ែត្រ និង កម្ពស់ ១,២០ម៉ែត្រ។
-សត្វពស់ (ពុំអាចវាស់បាន ព្រោះឆ្លាក់លើផ្ទាំងថ្មខ្ពស់)។
បដិមាសត្វដំរី និងសត្វផ្សេងៗទៀតមានលក្ខណៈពិសេសដែលឆ្លាក់លើផ្ទាំងថ្មធម្មជាតិ និងមានទំហំធំៗលើសពីចម្លាក់នានាដែលមានកន្លងមក។ ដូច្នេះហើយ ទីតាំងស្រះដំរីគួរត្រូវបានធ្វើការសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅតាមបែបបុរាណវត្ថុវិទ្យា ដើម្បីស្វែងរកភស្ដុតាង និង ទិន្នន័យប្រវត្តិសាស្ត្របន្ថែមទៀត។
RAC Media| | តាកេត ស័កដា
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...
នៅឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា សមិទ្ធផលសំខាន់ៗជាច្រើនបានរំលេចឡើងដូចជា៖ ការងារសេនាធិការរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត...
ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ, ការរៀបចំបាឋកថា, ការរៀបចំកិ...
«ការឡើងថ្លៃផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែសណ្ឋាគារនៅក្នុងខេត្តនេះ មានចំនួនតិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើងក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រ...