ព័ត៌មាន

ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង ប្រតិភូចិនពីមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាន

2020-01-14 02:52:04 ថ្ងៃអង្គារ, 14 មករា 2020, 02:52 AM
post_detail

ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្ឋប្រជាមានិតចិន។

នៅថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសង្គមដឹកនាំដោយបណ្ឌិត ផុន កសិកា និងគណៈប្រតិភូមកពីមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយសាស្រ្តាចារ្យ បណ្ឌិត Guangwen Meng។ ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យបណ្ឌិត Guangwen Meng បានធ្វើការណែនាំអំពីគណៈប្រិតិភូ និងដំណើរទស្សនកិច្ចស្រាវជ្រាវរបស់ក្រុមលោក ផ្តោតជាសំខាន់ទៅលើស្ថានភាពតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) នៅប្រទេសកម្ពុជាជាពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រទេសចិន។ ជាការឆ្លើយតប បណ្ឌិត ផុន កសិកា បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានអញ្ចើញមកជួបសំណេះសំណាលនិងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសា្រវជ្រាវរវាងស្ថាប័នទាំងពីរ។ 

ជាមួយគ្នានេះដែរ បណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម ក៏បានបង្ហាញអំពីលទ្ធផលស្រាវជ្រាវមួយចំនួន ដែលវិទ្យាស្ថាន សម្រេចបាននាពេលកន្លង​មក ហើយក៏ឆ្លៀតបង្ហាញអំពីសក្តានុពលសំខាន់ៗនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាពិសេសបាន​បង្ហាញអំពីចក្ខុវិស័យរបស់វិទ្យាស្ថានលើកិច្ចសហប្រតិបត្តិអន្តរជាតិទាក់ទងនឹងវិស័យស្រាវជ្រាវ ជាមួយផ្នែកទាំងប្រាំបីរបស់វិទ្យាស្ថាន។ ជាការឆ្លើយតប សាស្រ្តាចារ្យ បណ្ឌិត Guangwen Meng ក៏បានបង្ហើបឱ្យដឹងអំពីកិច្ចការស្រាវជ្រាវនៃសាកលវិទ្យា​ល័យ​​ធានជីងដែលមានមហាវិទ្យាល័យ ចំណុះចំនួន២១ ហើយសន្យាថានឹងបន្តទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការលើវិស័យស្រាវ​ជ្រាវ​ ឬការដោះដូរអ្នកសិក្សាស្រាវជ្រាវទៅវិញទៅមកតាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកបណ្ឌិតប្រធានស្ដីទី ក៏បានសុំស្នើភាគីចិនសរសេរពង្រាងគម្រោងបង្ហាញអំពីគោលបំណងស្រាវជ្រាវ និងផែនការការងារស្រាវជ្រាវ ដើម្បី វ.ម.វ.ស. យកមកសិក្សាស្វែងរកលទ្ធភាព និងរៀបចំខ្លួន សម្រាប់ចូលរួមសហការស្រាវជ្រាវ។

លោកបណ្ឌិត ផុន កសិកា ក៏បានសម្ដែងនូវសេចក្ដីសោមនស្សក្រៃលែងចំពោះជំនួបពិភាក្សានាព្រឹកនេះ ដោយលោកបានគូសបញ្ជាក់ថា វាជាការប្រសើរណាស់ដែលអ្នកសិក្សាស្រាវជ្រាវ អាចមានលទ្ធភាពជជែកពិភាក្សាគ្នាអំពីកិច្ចសហការជាមួយគ្នា ស្របតាមចក្ខុវិស័យដូចគ្នា៕

ដោយ ហេង សុភី | RAC Media


អត្ថបទទាក់ទង

គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   Tue, 25,05,2021, 05:14 AM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   Fri, 21,05,2021, 01:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   Thu, 20,05,2021, 12:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   Tue, 18,05,2021, 05:32 AM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   Tue, 18,05,2021, 05:20 AM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   Thu, 13,05,2021, 03:05 PM

សេចក្តីប្រកាស