Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត្រលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC Media) ដែលដឹក នាំកិច្ចប្រជុំដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្ដម សូត្រ សំណាង អនុប្រធានក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ហេង វីរិទ្ធ លេខាធិការក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា និងសមាជិកជាច្រើនរូបទៀតនៃក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន១៤ រូប។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងអំពី ចំណុចខ្វះខាតមួយចំនួនតូចដែលកើតមានឡើងក្នុងការបំពេញការងារប្រចាំថ្ងៃដែលត្រូវកែតម្រូវ សមិទ្ធផលការងារ និងព្រមទាំងលើកទឹកចិត្តដល់សមាជិកក្រុមការងារ ដែលបានខិតខំបំពេញការងាររយៈពេលពេញ១ឆ្នាំកន្លងទៅនេះ និងបានជំរុញឱ្យបន្តការខិតខំប្រឹងប្រែងតាមតួនាទីនិងភារកិច្ចការងារ ដែលអង្គភាពបានប្រគល់ជូនតាមរយៈសេចក្ដីសម្រេចលេខ ៧០៩/១៧/របសកកន្លងមកនេះ៕
RAC Media
ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទា...