Royal Academy of Cambodia
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នេះ នៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យអនុប្រធានរាជណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្ដមបណ្ឌិត លោកបណ្ឌិតប្រធានវិទ្យាស្ថាន ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានទាំង៦ និងស្ថាប័នឧបសម្ព័ន្ធទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកិច្ចប្រជុំរួមនាដើមឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពី ការប្រែក្លាយស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិមួយនេះ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលប្រការនេះវាទាមទារឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមបំពេញការងារឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាពបន្ថែមទៀត ដោយមានភារកិច្ចថ្មីនិងសំខាន់ៗជាច្រើនទៀតដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវបំពេញ ស្របតាមលក្ខន្តិកៈរាជបណ្ឌិត្យសភាកម្ពុជាជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានសង្កត់ធ្ងន់ថា នាពេលឆាប់ៗខាងមុខនេះ នឹងមានការស្នើតែងតាំងថ្មីចំពោះមន្ត្រីរាជការទាំងឡាយណាដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ពិសេសមន្ត្រីរាជការដែលមានស្នាដៃស្រាវជ្រាវឆ្លើយតបទៅនឹងតម្រូវការនិងចំណុចអាទិភាពជាក់ស្ដែងរបស់សង្គមជាតិ។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ រាជបណ្ឌិត្យសភាកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
RAC Media | លឹម សុវណ្ណរិទ្ធ
....សូមចូលអានខ្លឹមសារបន្ថែមដោយទាញយកកាលិកបត្រ និងមានអត្ថបទជាច្រើនទៀត តាមរយៈគេហទំព័រផ្លូវការបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖http://rac.gov.kh/researchs-categories/12/researchs#main-container
បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់...
ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The Histo...