Royal Academy of Cambodia
នយោបាយ គឺការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ" គឺមកពីពាក្យរបស់ក្រិច ដែលគេហៅថា Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ ឬសិល្បៈ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល រឺក៏ក្នុងកិច្ចការរដ្ឋជាដើម រួមបញ្ជូលទាំង សកម្មភាពផ្ទៃក្នុងរបស់រដ្ឋាភិបាលផងដែរ។ ប៉ុន្ដែវាក៏ជួយសំរាប់ការអភិវឌ្ឍ ទីជនបទ ជាពិសេស ខាងផ្នែករួបរួមគ្នាជាក្រុម ជាបណ្ឌិតសភា និង សាសនា មួយផ្នែកផងដែរនៅក្នុងសង្គម។ នយោបាយដែលទំនើប គឺសំដៅនិយាយអំពីរបបប្រជាធិបតេយ្យ ហើយមានទំនាក់ទំនងរវាង មនុស្សនឹង នយោបាយ។
ប្រវត្តិរបស់នយោបាយ គឺបានឆ្លុះបញ្ចាំងឃើញពីដើមកំណើត និងការអភិវឌ្ឍ សេដ្ឋកិច្ច និងការស្ថាបនារបស់រដ្ឋាភិបាល។ ជាទូទៅ ផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលតែងតែមិនពេញចិត្តស្អប់ខ្ពើមចំពោះរឿងនយោបាយ ពោលគឺវាកើតមាននៅលើជុំវិញពិភពលោកទាំងអស់ ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ មានប្រជាពលរដ្ឋ ល្ងង់ៗ មិនសូវមានចំណេះដឹង និងការយល់ដឹងខ្ពស់ ហើយនិងប្រទេសដែលទើបតែងើបចេញពីភ្លើងសង្រ្គាមជា ដើម។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការបោកប្រាស់ ការងារខ្មៅកខ្វក់ និងកាចសាហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបានលុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ភូតកុហក ជាដើម។
ពាក្យថា នយោបាយ គឺជា «ការប្រជែងដើម្បីបានដឹកនាំប្រទេសជាតិ» មិនមែនជាការបោកប្រាស ខ្មៅកខ្វក់ ឬស្មោកគ្រោកនោះទេ ពាក្យនេះ បានលេចឮឡើង តាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែឮនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេសកម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បាយឱ្យនិយមន័យនយោបាយ ក្នុងគោលដៅចំអក ឬស្អប់ចំពោះពាក្យ នយោបាយ ថាគឺជានយោបោក ហើយថែមទាំងយល់ថា នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញដោយល្បិចកលខ្មៅងងឹតគ្រប់បែបយ៉ាង ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមបក្ខពួករបស់ខ្លួន និងដើម្បីតែអំណាចប៉ុណ្ណោះ។
នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ពេលខ្លះប្រជាពលរដ្ឋ ឱ្យតែឮគេនិយាយរឿងនយោបាយ ពួកគាត់នាំគ្នាខ្លាចដូចខ្មោចងាប់៧ថ្ងៃអ៊ីចឹង។ ផ្នតគំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឱ្យកូនចូលរួមក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀនទៅ បើធ្វើស្រែឱ្យគិតតែពីរឿងធ្វើស្រែទៅ បើលក់ដូរ គិតតែពីរឿងលក់ដូរដើម្បីបានប្រាក់ចំណេញទៅបានហើយ កុំនាំគ្នាទៅរវល់កិច្ចការនយោបាយ កុំទៅខ្វល់រឿងនយោបាយ ធ្វើម៉េចឱ្យតែគ្រួសារយើងរស់ទៅ ប្រយ័ត្នគុក ប្រយ័ត្នងាប់ រស់នៅសម្ងំយកតែសុខរៀងៗខ្លួនទៅ អាណាងាប់ងាប់ទៅ កុំទៅចំណាយពេលឥតប្រយោជន៍គិតគូរវាច្រើនពេក រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ។ ព្រោះរឿងស្រុកទេសរឿងជាតិ មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចាំបាច់ខ្វល់នោះទេ រឿងនយោបាយនោះ ។
នយោបាយមិនមែនជាមុខរបររកស៊ីនោះទេ ប៉ុន្តែនយោបាយជាការងារសម្រាប់បុគ្គលមានចិត្តសប្បុរស មានបេះដូងស្មោះត្រង់បរិសុទ្ធ មានទស្សនវិស័យ ហើយធ្វើការងារដើម្បីជួយសង្គ្រោះមនុស្ស និងសង្គមជាតិ។ លើសពីនេះ នយោបាយគឺជាតម្រូវការរបស់មនុស្ស នយោបាយធ្វើឱ្យមានការឯកភាព ហើយមានតែនយោបាយមួយទេ ដែលជួយមនុស្សរស់នៅនៅក្នុងសង្គមបាន។ បើយើងពិចារណានិងស្វែងយល់តាមដានយូរទៅចំពោះរឿងនយោបាយឱ្យបានច្បាស់នោះ យើងនឹងយល់ថា មិនមែននយោបាយជាការងារខ្មៅកខ្វក់ទេ តែអ្នកនយោបាយមួយចំនួនឯណោះទេ ដែលធ្វើឱ្យនយោបាយក្លាយទៅជាការងារខ្មៅកខ្វក់ ដោយសារគំនិតអាក្រក់ អាត្មានិយម អវិជ្ជា យកនយោបាយជាមុខរបររកស៊ី មកចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។
ដូច្នេះនយោបាយមិនមានកំហុស នយោបាយមិនមែនជាការងារខ្មៅកខ្វក់ នយោបាយមិនមែនជារឿងចោលម្សៀតនោះទេ តែអ្នកនយោបាយដែលមានគំនិតទុច្ចរិតទៅវិញទេ ដែលជាអ្នកមានកំហុស ។ តើនៅពេលណាទើបនយោបាយត្រូវបានពលរដ្ឋឱ្យតម្លៃវិញ? គឺនៅពេលដែលពលរដ្ឋយល់ដឹងនូវវប្បធម៌ នយោបាយកាន់តែច្រើន តាមដានស្ថានការណ៍ព័ត៌មានឱ្យបានទៀងទាត់ មានចំណេះដឹងអាចធ្វើការវិភាគ ឬពិចារណាបានចំពោះអ្នកនយោបាយដែលកំពុងធ្វើសកម្មភាព ស្គាល់ច្បាស់អំពីអត្ថប្រយោជន៍នៃនយោបាយសម្រាប់ជាតិ និងបានដឹងច្បាស់ថា ការចូលរួមតាមដានសកម្មភាពនយោបាយ គឺជាកិច្ចការងារមួយចាំបាច់ធំបំផុត និងជាកាតព្វកិច្ចមួយខានមិនបានរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ក្រៅពីនេះទៀតនោះ ការចូលរួមនយោបាយ សំខាន់ណាស់ការចូលរួមដោយមានការយល់ដឹង ហើយដាច់ខាតទាមទារឱ្យអ្នកចូលរួមដោយមានការយល់ដឹងនោះ មានសីលធម៌ គុណធម៌ និងគុណភាព របស់អ្នកចូលរួ មហើយកាលណាពលរដ្ឋមានការយល់ដឹងខ្ពស់នោះ ធ្វើឱ្យអ្នកនយោបាយបោកប្រាស់ ដែលអាចមកកាន់តំណែងបានស្ទើរតែគ្មាន។
ការចូលរួមរបស់ពលរដ្ឋក្នុង កិច្ចការនយោបាយសំខាន់ណាស់ក្នុងការជ្រើសរើសអ្នកនយោបាយដែលមានទេពកោសល្យខ្ពស់ក្នុងការងារនយោបាយ និងជាអ្នកនយោបាយស្មោះត្រង់ មានបេះដូងបរិសុទ្ធ ហើយនិងជាមនុស្សពោរពេញទៅដោយទស្សនវិស័យ គិតគូរពីវាសនាប្រទេសជាតិជាធំ ។
RAC Media
បណ្ឌិត៖ ស៊ឺន សម មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា
ទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលមានអាយុកាល ៧៥ឆ្នាំកន្លងទៅហើយនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថា ជាទំនាក់ទំនងដែលមានភាពចាស់ទុំនិងយូរ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អគ្គលេខាធិការដ្ឋាន ជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់&ra...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញអំពីស្នាដៃស្រាវជ្រាវស្ដីពី «សម្លៀកបំពាក់...
នៅក្នុងឱកាសឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ បានក...
ស្របពេលដែលកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជា ហាក់មិនថមថយ ដោយសារតែអ្នកនយោបាយមាននិន្នាការប្រឆាំងនៅបរទេស បានបន្តដុតរោល និងញុះញង់ឱ្យមានការបែកបាក់ជាតិក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការទាញព្រឹត្តិការណ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្ន...
សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់រាជបណ...
ចុចមើលកិច្ចពិភាក្សាតុមូលស្តីពី តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន?
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការបោះពុម្ពព្រឹត្តិបត្រលេខ១១ សន្ទានុក្រមអក្សសិល្ប៍...
ចុចមើលដំណឹងជ្រើសរើសបេក្ខនារី សិក្សាជំនាញបន្ថែមផ្នែកគុណភាពទឹកដោះគោ ២រូប!
ចុចមើលកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «តើមានអ្វីដែលនឹងកើតឡើងពេលដែលលោក សម រង្សី វិលត្រឡប់ចូលប្រទេសកម្ពុជា...
ចុចមើលបាឋកថា ស្តីពីគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់ លោក Donal Trump និងអត្ថន័យចំពោះអាស៊ី ថ្...
ចុចមើលសមិទ្ធផល១ឆ្នាំ និងទិសដៅការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...
ចុចមើលបាឋកថាស្តីពី ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨...
ចុចមើលពិធីប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកគ្រប់គ្រងធនធានទឹកនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម លឹម គានហោ រដ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសស៊ុយអ៊ែត
ចុចមើលបាឋកថា ស្តីពីគោលនយោបាយការបរទេសរបស់អាម៉េរិកនៅតំបន់អាស៊ី
ចុចមើល