Royal Academy of Cambodia
ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សម្រាប់ការខិតខំប្រឹងប្រែងកសាងនូវស្នាដៃ និងសមិទ្ធផលជាច្រើនផ្សេងទៀតដល់ស្ថាប័ន។
ក្រុមការងារយើង សូមលើកយកខ្លឹមសារនៃសារលិខិតជូនពរ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត គិន ភា ដូចខាងក្រោម៖
«សូមគោរពជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់,
នាឱកាសដ៏ប្រសើរថ្លៃថ្លាប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងនាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរំភើបឥតឧបមា សូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ឱ្យក្លាយជាស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេទាំងក្នុងក្របខណ្ឌជាតិ និងតំបន់ និងជាស្ថាប័នដែលផ្តល់ធាតុចូលដ៏សំខាន់ជូនរាជរដ្ឋាភិបាល។
ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតចំពោះឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ដែលតែងតែបានយកអស់ឆន្ទៈ មនសិការ_បញ្ញាញាណ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងពុះពាររាល់ការលំបាកគ្រប់បែបយ៉ាងក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសការស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងគោលបំណងរួមចំណែកកសាងឯកសារខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់សម្រាប់កូនខ្មែរជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ សមិទ្ធផលដ៏លេចធ្លោរមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ គឺផលិតផលទឹកដោះគោស្រស់ «តេជោសែនឫស្សីត្រឹប» នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន និងក្រុមគ្រួសារ សូមប្រកបទៅដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទនិងសហការី។»
ក្រៅពីនេះ នៅមានវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា ជាច្រើន បានចូលរួមបង្ហាញពីសន្តានចិត្តគោរពនិងស្រឡាញ់ដោយស្មោះចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នាឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ នេះដែរ។
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...