Royal Academy of Cambodia
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស់ខ្មែរក្រហម។ ក្រោយមករបបដឹកនាំដោយខ្មែរ ក្រហមនេះ ត្រូវបានដួលរលំនៅឆ្នាំ១៩៧៩ ដែលអាចឱ្យប្រទេសកម្ពុជាក្រោកឈរសាជាថ្មីបាន និងខិតខំប្រឹងប្រែងដើម្បីឱ្យមានស្ថិរភាពក្នុងប្រទេសឡើងវិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រៅពីការធ្វើឱ្យមានស្ថិរភាពក្នុងប្រទេស រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញជាមួយបណ្តាប្រទេសជិតខាងទាំងក្នុងតំបន់ និងនៅលើសកលលោក រួមបញ្ចូលទាំងទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិធំៗផងដែរ ដូចជាអង្គការសហប្រជាជាតិជាដើម។ល។ ការភ្ជាប់ទំនាក់ទំនងនេះក៏ឈានដល់ការចុះឯកសារពិធីសារលើកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាល បរទេស ជាពិសេសជាមួយរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ផងដែរ។ ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា- កូរ៉េ ត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ១៩៩៧ ដែលចាប់ពីពេលនោះមក ទំនាក់ទំនងទ្វេរភាគីនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្រោយមក ក្រោមទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានបង្កើតស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ ១៩៩៨។ ចំណែកឯរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្កើតស្ថានទូតរបស់ខ្លួន ប្រចាំនៅសាធារណរដ្ឋកូរ៉េ ផងដែរនៅក្នុងឆ្នាំ២០០១។
ការប្រែក្លាយពីទំនាក់ទំនងការទូត ទៅជាចំណងការទូតក្រោយការបង្កើតឱ្យមានស្ថានទូត ប្រចាំនៅប្រទេសទាំងពីរនេះ បានជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងកាន់តែមាន លក្ខណៈស៊ីជម្រៅ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមទាំងសមាជិកសំខាន់ៗនៃរដ្ឋបាល ទាំងពីរ បានធ្វើការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក។ ទន្ទឹមនោះ ផងដែរ នៅឆ្នាំ២០០០ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានចាត់តាំងលោក Lee Myung- Bak ឱ្យធ្វើជាទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៨។ ការធ្វើជាទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់លោក Ly Myung-Bak នេះ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ មានការរីកចម្រើនកាន់តែស៊ីជម្រៅ និងរីកធំធាត់។ ហើយ ចំណងទំនាក់ទំនងនេះកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត និងបានជះពន្លឺដ៏ត្រចះត្រចង់សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេរភាគី រហូតមកដល់បច្ចុប្បន្ន គឺនៅពេលដែលលោក Ly Myung-Bak បានក្លាយទៅជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០០៨។ ប្រការនេះបានបង្កឱ្យមានទំនាក់ ទំនងកាន់តែល្អ និងបានប្រែក្លាយប្រទេសទាំងពីរឱ្យទៅជាដៃគូពិភាក្សាជិតស្និទ្ធ ទាំងកិច្ចសហប្រតិ- បត្តិការលើផ្នែកសង្គម ផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច ដែលត្រូវបានមើលឃើញជាលក្ខណៈទ្វេរភាគី និងជាលក្ខណៈកញ្ចប់ ដែលស្ថិតនៅក្រោមក្របខណ្ឌ ASEAN ដូចជាក្នុងកិច្ចប្រជុំអាស៊ាន បូកបី (ASEAN + 3) កិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ASEAN Regional Forum) កិច្ចប្រជុំអាស៊ាន-កូរ៉េ ។ល។
ប្រវត្តិទំនាក់ទំនង និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានាទាំងពេលកន្លងមក និងបច្ចុប្បន្ន បានធ្វើឱ្យចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងបន្តរហូតដល់បច្ចុប្បន្ន។
RAC Media
ដោយ៖ ឈ្មោះ អ៊ុន បញ្ញា និស្សិតថា្នក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ជំនាន់ទី៧ វគ្គទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា(សេចក្តីដែលមានក្នុងអត្តបទនេះ មិនបានឆ្លុះបញ្ចាំងយោបល់របស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។ )
ទំនាក់ទំនង ៖ [email protected]
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...
ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...
ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...
លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២...
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤គឺជាខួបលើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៃថ្ងៃ ដែលប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយ...