Royal Academy of Cambodia
ជាការពិតណាស់ ប្រទេសជាតិមួយដើម្បីអាចទាក់ទាញវិនិយោគទុនបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួនបាន លុះត្រាតែប្រទេសេជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ សន្តិសុខសណ្តាប់ធ្នាប់ល្អដើម្បីថែរក្សាការពារសុវត្ថិភាពដល់វិនិយោគគិនបរទេសទាំងអស់នោះដែលបានមកវិនិយោគនៅប្រទេសរបស់ខ្លួន។ ជាក់ស្តែងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើអោយកម្ពុជាមានសេដ្ឋកិច្ចចរីកចំរើនគួរអោយកត់សំគាល់ ហើយេជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានទទួលវិនិយោគចិនច្រើនជាងពាក់កណ្តាលនៃវិនិយោគបរទសទាំងអស់នៅកម្ពុជា។
វិនិយោគចិន បានផ្តោតយកចិត្តទុកដាក់ទៅក្នុងការវិនិយោគនៅកម្ពុជាដែលមានវិស័យសំខាន់ៗដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ដែលផ្តោតសំខាន់ទៅលើដំណាំចំការកៅស៊ូ ដំណាំស្រូវ ដំឡូងមី ដំណាំម្រេច និងដំណាំកសិផលផ្សេងៗជាច្រើន។ល។ វិស័យឧស្សាហកម្ម រ៉ែ និងថាមពល ផ្តោតជាពិសេសទៅលើការសាងសងទំនប់វារីអគ្គិសនី និងការរុករករ៉ែដែក និង រ៉ែមាស ។ វិស័យហេដ្ធារចនាសម្ព័ន្ធ និងសេវាកម្ម មានផ្លូវថ្នល់ ស្ពាន សាលារៀន ផ្លូវរថភ្លើង និងការបំរើសេវាកម្ម ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្លឹបកំសាន្តនានា។ វិស័យអចលនទ្រព្យ និងសំណង់ ក្រុមហ៊ុនវិនិយោគចិនក៏មានទំហំការវិនិយោគធំធេងផ្តោតទៅលើការសាងសង់ ការទិញដីធ្លីសំរាប់សាងសង់អគារខន់ដូរ ការទិញដីធ្លីសំរាប់ទុកលក់ចំណេញបន្ត និងការវិនិយោគទៅលើអគារពាណិជ្ជកម្ម ផ្សារទំនើបផ្សេងៗជាពិសេសជាងនេះទៅទៀតនោះ គឺការវិនិយោគទៅលើដីសម្បទានសេដ្ធកិច្ច ដែលមានទំហំដីរាប់សិបម៉ឺនហិចតា ដែលបានទទួលការអនុញ្ញាតពីរាជរដ្ធាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ។
ការវិនិយោគរបស់ក្រុមហ៊ុនចិន ទៅលើវិស័យដែលបានរៀបរាប់មកខាងលើនេះ ធ្វើអោយសេដ្ធកិច្ចប្រទេសកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ហើយការមកបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនចិនមកកម្ពុជាបានជួយអោយប្រជាពលរដ្ធកម្ពុជាមានការងារធ្វើ និងបានចូលរួមចំណែកជាមួយរាជរដ្ធាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្របានមួយភាគធំ និងកាត់បន្ថយការចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេស។ វិស័យវាយភ័ណ្ឌផ្តោតជាសំខាន់លើចវិស័យកាត់ដេរសំលៀកបំពាក់ ក៏ជាការវិនិយោគដ៏ធំធេងមួយទៀតរបស់ក្រុមហ៊ុនចិននៅកម្ពុជាបានជួយរកការងារធ្វើរបស់ប្រជាពលរដ្ធរាប់សិបម៉ឺនកន្លែងបន្ថែមទៀត។
ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនវិនិយោគចិន ត្រូវតែយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ធដែលរស់នៅតំបន់អភិវឌ្ឍនោះ ហើយតំរូវអោយក្រុមហ៊ុនវិនិយោគទាំងអស់ខិតខំប្រឹងប្រែងធ្វើយ៉ាងណាគោរពអោយបានគោលការណ៍ ច្បាប់ បទបញ្ញាតិ ស្តង់ដារការងារ លក្ខខណ្ឌការងារ លក្ខណះបច្ចេកទរសការងារ ជៀសវាងមានហានិភ័យកើតឡើងជាយថាហេតុ។ មិនតែប៉ុណ្ណោះទៀតសោធ ក្រុមហ៊ុនវិនិយោគត្រូវតែយកចិត្តទុកដាក់ ទៅលើផលប៉ះពាល់ ដូចជាបញ្ហាបរិស្ថាន ការបំផ្លាញ់សម្បត្តិធនធានធម្មជាតិជាដើម។ ពីព្រោះបញ្ហាទាំងអស់នេះ ជាបញ្ហាសំខាន់ណាស់បើក្រុមហ៊ុនវិនិយោគមិនបានគិតគូយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានទេ ហើយគុតតែផលប្រយោជន៍ក្រុមហ៊ុន ផលចំណេញក្រុមហ៊ុន ប្រាក់ចំណូលក្រុមហ៊ុន ដោយមិនបានគិតគូយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាននោះទេ តទៅថ្ងៃអនាគតខាងមុខ និងធ្វើអោយមានការរិះគន់ពីមជ្ឍដ្ធានជាតិ និងអន្តរជាតិជាក់ជាពុំខានឡើយ។ ឧទាហរណ៌ដូចជាការអភិវឌ្ឍភាគច្រើនជៀសមិនផុតទេ បានជួបបញ្ហាជាច្រើនដល់ការរស់នៅរបស់ពួកគាត់នៅតំបន់ ដែលតំរូវអោយក្រុមហ៊ុនវិនិយោគធ្វើការសិក្សាស្រាជ្រាវអោយបានលំអិតនិងស៊ីជំរៅពីផលប៉ះពាល់ទាំងឡាយដូចជាបញ្ហារស់នៅរបស់ប្រជាពលរដ្ធ បញ្ហាបរិសា្ថន ការបំពុលបរិស្ថាន ការបាត់បង់ធនធានធម្មជាតិដើម។ជាការពិតណាស់គ្មានការអភិវឌ្ឍណាមួយដែលមិនធ្វើអោយមានផលប៉ះពាល់ដល់ប្រជាពលរដ្ធនិងបរិស្ថាននោះទេ គ្រាន់តែសូមអោយអាជ្ញាធរ ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធត្រូបតែមានវិធានការទប់ស្កាត់ យកចិត្តទុកដាក់ចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយ ណែនាំ ជាពិសេសគឺតំរូវអោយក្រុមហ៊ុនវិនិយោគចិនដែលបានមកបណ្តាក់ទុនទាំងអស់ត្រូវតែអនុវត្តន៌ គោរពអោយបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុទ្ធទាំងឡាយណាដែលពាល់ព័ន្ធក្នុងការអភិវឌ្ឍ។ ព្រោះក្រុមហ៊ុនវិនិយោគចិនមុននិងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា គឺពិតជាបានទទួលយល់ព្រមនូវលក្ខខណ្ឌេរបស់កម្ពុជារួចរាល់ហើយមុននិងសំរេចចិត្តមកបណ្តាល់ទុនវិនិយោគនៅកម្ពុជា។
សរុបសេចក្តីមក ឆ្លងតាមរយះការបកស្រាយមកខាងលើនេះ យើងឃើញថាវិនិយោគរបស់ក្រុមហ៊ុនចិន ឬប្រទេសចិនមានទាំងគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាសម្រាប់កម្ពុជា ដែលទាមទារអោយយើងធ្វើការយកចិត្តទុកដាក់ ឃ្លាំមើលរាល់សកម្មភាពដោយមានការប្រយ័ត្នប្រយែងបំផុត អាស្រ័យថាការប៉ះពាល់ដល់ធម្មជាតិ ព្រៃព្រឹក្សា គឺជារឿងមួយដែលគួរអោយព្រួយបារម្ភយ៉ាងខ្លាំង។មិនតែប៉ុណ្ណោះទេ អ្វីដែលធ្វើអោយយើងព្រួយបារម្ភជាងនេះទៀតគឺការវិនិយោគមួយចំនួនេបស់ក្រុមហ៊ុនចិនបានបង្ករអោយមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ធកម្ពុជា ពិសេស គឺវិវាទដីធ្លី ផ្ទះសម្បែងរវាងពលរដ្ធខ្មែរនិងក្រុមហ៊ុនចិនដែលរាជរដ្ធាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងជួយដោះស្រាយចវិវាទរបស់ប្រជាពលរដ្ធនិងក្រុមហ៊ុនចិនដោយឈរលើស្មារតីជាអាជ្ញាកណ្តាល ដើម្បីរក្សាផលប្រយោជន៍របស់ប្រជាពលរដ្ធយើងផង និងផលប្រយោជន៍របស់ក្រុមហ៊ុនផង៕
RAC Media
ដោយ៖ បាន សំអេង និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា (អត្តន័យដែលមានក្នុងអត្តបទនេះ គឺជាគំនិតរបស់និស្សិត បាន សំអេង មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។
អ៊ីមែល៖[email protected]
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...