Royal Academy of Cambodia
ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ២៥ឆ្នាំ និងត្រូវបានធ្វើវិសោធនកម្ម ៩លើករួចមកហើយ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផលនៃការចរចារវាង ឥស្សរជននយោបាយខ្មែរទាំងពីររូបគឺសម្ដេចនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្ដេច ហ៊ុន សែន (កាលណោះជាសមមិត្ត ហ៊ុន សែន) កម្ពុជាបានស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ជាលើកដំបូង ក្រោយសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍។ ការបោះឆ្នោតនីតិកាលទី១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយបានចាប់បដិសន្ធិឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចការដំបូងនៃសភាធម្មនុញ្ញនាពេលនោះ គឺការអនុម័តបង្កើត «គណៈកម្មាធិការអចិន្ត្រៃយ៍រៀបរៀងរដ្ធធម្មនុញ្ញ» នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣។ បន្ទាប់ពីតាក់តែងរួច រដ្ឋធម្មនុញ្ញថ្មីនេះត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ នាសម័យប្រជុំលើកទី២ និងត្រូវបានព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាកម្ពុជា ឆ្នាំ១៩៩៣ នេះ ត្រូវរដ្ឋសភាជាតិ ធ្វើវិសោធនកម្មចំនួន ៩ ដងមកហើយ។
ដកស្រង់៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ច្បាប់ស្ដីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ (ទាំង៩លើក)
RAC Media | លឹម សុវណ្ណរិទ្ធ
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...