Royal Academy of Cambodia
ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់តាមរយៈការសម្រេចអនុម័តឱ្យលទ្ធផលនៃការពិសោធន៍លើប្រសិទ្ធភាពនៃការប្រើប្រាស់ Biochar ផលិតពី ចំបើង សម្រាប់តាមដានការលូតលាស់ដំណាំស្ពៃខ្មៅ ទទួល បាន ការ អនុម័ត ពី គណៈកម្មការអនុញ្ញាតឱ្យ បោះពុម្ព ស្នាដៃ ស្រាវជ្រាវនៅក្នុងទស្សាវដ្តីពិភពលោកឈ្មោះថា Journal of Material Cycles and Waste Management។
ជាដំណាក់កាលដំបូង ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា(របសក) បានរៀបចំការសិក្សា ពិសោធន៍ មួយអំពី «ឥទ្ធិពលនៃការប្រើប្រាស់ Biochar ផលិតចំបើង និងទិន្នផលស្ពៃខ្មៅ ៖ ករណីសិក្សា នៅ ខេត្ត កំពង់ស្ពឺ នៃប្រទេសកម្ពុជា»។ ការពិសោធន៍នេះ ជាចំណែកនៃការអនុវត្តគម្រោងស្តីពី «ការគាំទ្របច្ចេកវិទ្យា សម្រាប់ ផលិត និងប្រើប្រាស់ធ្យូង Biochar ដើម្បីបង្កើនទិន្នផលកសិកម្មនៅប្រទេសកម្ពុជា» ដោយមានលោក ម៉ម សារិត មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ជាបេក្ខជនសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិសេអ៊ូល និងជាតំណាង ឱ្យ ភាគី កម្ពុជា នៅប្រទេសកូរ៉េ។ ការធ្វើពិសោធន៍ លើការប្រើប្រាស់ធ្យូង Biochar ដែលផលិតពីចំបើង លើ ការ ដាំដុះ ដំណាំ ស្ពៃ ខ្មៅ នេះ គឺរៀបចំធ្វើឡើងនៅទីតាំងពិសោធន៍ក្នុងភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៃ ព្រះរាជា ណា ចក្រ កម្ពុជា។
Biochar ជាធ្យូងដែលបានពីការដុតកំដៅសារធាតុសំណល់សរីរាង្គ មានដូចជាសំណល់ពី កសិកម្ម សំណល់ លាមកសត្វ … ជាដើម។ វាត្រូវបានប្រើសម្រាប់ការធ្វើវិសោធនកម្មដី និងសម្បូរដោយកាបូន និង អាច ស៊ូទ្រាំ នៅ ក្នុង ដី រា ប់ពាន់ឆ្នាំ។ គោលបំណងនៃការសិក្សាអំពីប្រសិទ្ធភាពនៃBiochar នេះ គឺដើម្បីអភិវឌ្ឍន៍ បច្ចេកវិទ្យា ផលិតផល Biochar និងដើម្បីអនុវត្តទៅលើដីកសិកម្មតាមរយៈផលិតផល Biochar សម្រាប់បង្កើន គុណភាព ដី និងសមត្ថភាព ផ្ទុក ទឹក សារធាតុចិញ្ចឹម និងជាចុងក្រោយ វាអាចបង្ការទឹកកង្វក់ក្រោម ដី ហើយស្រប ពេល គ្នា នេះ ដែរ វាក៏ជួយបង្កើននូវផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា។
គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមក្នុងរយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការត្រួតពិនិត្យនិងតាម ដាន ដោយ ផ្ទាល់ របស់ ឯកឧត្តម បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ពីសកម្មភាពនៃការ សិក្សា ស្រាវជ្រាវ ក៏ដូចជាសកម្មភាព នៃ ការធ្វើពិសោធន៍លើដំណាំស្ពៃខ្មៅដោយប្រើប្រាស់ Biochar សម្រាប់តាម ដាន ពីការ លូតលាស់នៃដំណាំស្ពៃ។ម្យ៉ាងដោយសារមានតម្រូវការក្នុងការធ្វើវិភាគដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើប លើវត្ថុវិភាគ (ដី និងធ្យូង Biochar) ពីទីពិសោធន៍ខាងលើនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបញ្ជូន វត្ថុវិភាគពីប្រទេសកម្ពុជា ទៅមន្ទីរ ពិសោធន៍ មហាវិទ្យាល័យវិស្វកម្ម សំណង់ស៊ីវិល និងបរិស្ថាននៃសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) នៃសាធារណរដ្ឋកូរ៉េ ដើម្បីវិភាគអំពីសមាសធាតុ រូប សណ្ឋាន នៃសំណាកពិសោធន៍ ដើម្បី ជំរុញ ឱ្យការពិសោធន៍សិក្សាស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្ត្រ។
ជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការ ពីសាកលវិទ្យាល័យជាតិសេអ៊ូល លទ្ធផលនៃការពិសោធន៍ Biochar ផលិតពីចំបើងលើដំណាំស្ពៃខ្មៅ ទទួល បាន ការ គាំទ្រ ពី សាកលវិទ្យាល័យជាតិសេអ៊ូល ហើយទទួលបានការគាំទ្រ ពី គណៈកម្មការ ដែលកោតសរសើរនិងវាយតម្លៃ ខ្ពស់ ពីគំនិតច្នៃប្រឌិត នៅក្នុងពេលធ្វើសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំ ២០១៨។ ចុងក្រោយ គណៈកម្មការសម្រេច បញ្ចូល លទ្ធផលនៃការពិសោធន៍ សម្រាប់ការបោះពុម្ពផ្សាយ នៅក្នុងទស្សនារដ្តីកម្រឹតអន្តរជាតិមួយ ដែលមាន ឈ្មោះ ថា Journal of Material Cycles and Waste Management។
បើតាមការលើកឡើងរបស់លោក ម៉ម សារិត បានឱ្យដឹងថា នេះ ជារឿងគួរឱ្យសប្បាយចិត្តបំផុត ដែល គណៈកម្មការ វាយតម្លៃ បានកោតសរសើរពីគម្រោងពិសោធន៍ ពីការផលិត បាយអូឆា (Biochar) ពីសំភារៈ ដ៏សាមញ្ញ បំផុត ហើយ មាន ប្រសិទ្ធភាពលើដំណាំដូចការស្រាវជ្រាវនៅប្រទេសជឿនលឿនដែរ។
នេះ ជាមោទកភាពមួយដែលលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ ទទួលបានការគាំទ្រពីអន្តរជាតិ ហើយនេះក៏ជា ឱកាសដ៏វិសេសវិសាលដែលស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា បានពន្លេចឡើងក្នុងក្របខណ្ឌក្នុងចំណោម ស្នាដៃ ស្រាវជ្រាវវិទ្យាសាស្ត្រឆ្នើមៗជាច្រើន ស្របតាមគោលដៅនៃការជំរុញ និងអភិវឌ្ឍការស្រាវជ្រាវបែបវិទ្យាសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា៕
ទិដ្ឋភាពនៃការបង្ហាញពីសមិទ្ធផលពិសោធន៍នៅប្រទេសជប៉ុន៖
ការរៀបចំ boichar សម្រាប់ការពិសោធន៍លើដំណាំកសិកម្ម
ការវេចខ្ចប់វត្ថុវិភាគពីទីពិសោធន៍ ត្រៀមបញ្ជូនទៅប្រទេសកូរ៉េ មានដី និង Biochar
លោក ស្វាយ រីដា និងលោកអាត ធារ៉ា កំពុងស្រង់ទិន្នន័យពីប្លុកពិសោធន៍ នៅខេត្តកំពង់ស្ពឺ
RAC Media
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច...
ភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ គឺជាបញ្ហាមួយដែលបានអូសបន្លាយតាំងតែពីជាង ៧០ឆ្នាំមុន។ វាគឺជាសង្គ្រាមបដិវត្តន៍រវាងបក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង និង សាធារណរដ្ឋចិន ដែលដឹកនាំដោយលោក ចាង កៃច...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ លោកស្រី...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០...