Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រាវជ្រាវទាំងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម និងការពង្រឹងសកម្មភាពការងាររបស់វិទ្យាស្ថានឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់គុណភាពស្ថាប័នឱ្យកាន់តែមានសក្តានុពលសកម្ម និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ទៅថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ អគារឥន្ទ្រទេវី។
កិច្ចប្រជុំនេះ មានសមាសភាពអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ អគ្គលេខាធិការរង ឯកឧត្តមបណ្ឌិត ប្រធាន អនុប្រធានវិទ្យាស្ថាន(គ្រប់អង្គភាពចំណុះ) លោកបណ្ឌិតប្រធានមជ្ឈមណ្ឌលសិក្សាចិន លោក/លោកស្រីបណ្ឌិត ដែលជាប្រធានផ្នែកគ្រប់ផ្នែក(គ្រប់អង្គភាពចំណុះ) លោក/លោកស្រីជាប្រធាន អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យសរុបចំនួន ៤០រូប។
កិច្ចប្រជុំដែលបានប្រព្រឹត្តិទៅអស់រយៈពេលប្រមាណ ៣ម៉ោងនេះ មានបៀបវារៈដូចខាងក្រោម៖
- ការពង្រឹងវិទ្យាស្ថានឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.)
- ការរៀបចំចក្ខុវិស័យសម្រាប់ រ.ប.ស.ក.
- បញ្ហាផ្សេងៗ៕
RAC Media
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...