Royal Academy of Cambodia
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកព្រឹទ្ធាចារ្យ ឡោ សាន វីរៈសិល្បករ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍គូសបញ្ជាក់អំពីទេពកោសល្យដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរនៅក្នុងវិស័យស្ថាបត្យកម្មខ្មែរបុរាណ។
លោកព្រឹទ្ធាចារ្យ បានលើកឡើងអំពីការវិវត្តនិងរីកចម្រើនឥតឈប់ឈរនៃស្ថាបត្យកម្មខ្មែរពីសម័យមួយទៅសម័យមួយ ដែលបានឆ្លុះបញ្ចាំងអំពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់ស្ថាបត្យករខ្មែរបុរាណ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងបន្តថា «ក្រៅពីទេពកោសល្យខាងការផ្សែផ្សំ ធ្វើសំយោគពីសិល្បៈបរទេស និង សិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើតចេញនូវសិល្បៈថ្មីមួយទៀតដែលមានទម្រង់ជាសិល្បៈខ្មែរ ស្របតាមទស្សនៈខ្មែរសុទ្ធសាធទៀតផង »។
លោកព្រឹទ្ធាចារ្យ ឡោ សាន បានគូសបញ្ជាក់បន្ថែម ដោយបានលើកឡើងជាឧទាហរណ៍ថា នៅសម័យភ្នំដា ខ្មែរបានលុងភ្នំធ្វើជាប្រាសាទតាមទម្រង់នៃសិល្បៈឥណ្ឌា តែក្រោយមកស្ថាបត្យករខ្មែរបានច្នៃប្រឌិតពីជំនឿគោរពនៅលើទីខ្ពស់ ដូចជាភ្នំធម្មជាតិមកជំនួស ដោយការកសាងប្រាសាទភ្នំនៅលើដីរាបទៅវិញ ជាក់ស្តែងការសាងសង់ប្រាសាទនៅសម័យឧដុង្គ។
ជាការពិតណាស់ ទស្សនៈគោរពទីខ្ពស់នេះខ្មែរមានរួចមកហើយ តាំងពីបុរេប្រវត្តិមកម៉្លេះ ហើយលុះដល់ពេលដែលឥណ្ឌាចូលមកដល់ស្រុកខ្មែរ ក៏ជំរុញឱ្យទស្សនៈទាំងពីរដែលស្របគ្នានេះរឹតតែមានឥទ្ធិពលខ្លាំងឡើងថែមទៀត។ ហើយវប្បធម៌ដែលខ្មែរបានបង្កើត គឺជាការច្នៃប្រឌិតទាញយកអរិយធម៌បរទេសដែលមានលក្ខណៈប្រហាក់ប្រហែលអាចច្របាច់បញ្ចូលគ្នាបាន មកធ្វើការកែច្នៃនិងបង្កើតថ្មីឱ្យលក្ខណៈជាព្រលឹងនៃវប្បធម៌ខ្មែរ តាមបែបខ្មែរ។
គួរបញ្ជាក់ផងដែរថា លោកព្រឹទ្ធាចារ្យ ឡោ សាន បានអញ្ជើញជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញ ស្ដីពី «ការស្វែងយល់ពីរចនាបថសិល្បៈខ្មែរ» នៅក្នុងសិក្ខាសាលា ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...