ព័ត៌មាន

សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

2018-09-17 04:31:18 ថ្ងៃច័ន្ទ, 17 កញ្ញា 2018, 04:31 AM
post_detail

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ 

  • មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្នាំមក។
  • រាជបណ្ឌិត្យសភាកម្ពុជា ចេញសេចក្តីប្រកាសពីការប្រជុំតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធបន្ថែម​ក្នុង​គោលដៅ​ពង្រឹងប្រសិទ្ធភាពការងារហើយសេចក្តីប្រកាសនេះ នឹងចាប់ធ្វើដោយការជូនដំណឹងមុនភ្លាម។

ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨៖ 

  • កិច្ចប្រជុំបន្ទាន់លើកទី១ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលនាងនួន វេលាម៉ោង ៩ព្រឹក។ កិច្ច​ប្រជុំ​នេះ ធ្វើឡើងដើម្បីពង្រឹង​ប្រសិទ្ធភាព និងវិន័យការងារ សំដៅលើកកម្ពស់ឱ្យ​កាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់ មិន​សំដៅតែវិទ្យាស្ថាន តែការពង្រឹងវិន័យការងារនេះ ត្រូវធ្វើទាំងនៅក្នុង​ផ្នែកចំណុះ​ទាំង​ប្រាំ​របស់​វិទ្យាស្ថាន​វប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖ (១) ផ្នែកវប្បធម៌វិទ្យា, (២)​ ផ្នែក​សិល្បៈ​ និងឥស្សរិយយស, (៣) ផ្នែកស្ថាបត្យកម្ម, (៤) ផ្នែកបុរាណវិទ្យា និងទី(៥) ផ្នែកទស្សនីយភាព។ សរុបថ្នាក់ដឹកនាំ និង មន្ត្រីកំពុងបម្រើការនៅវិទ្យាស្ថាន មានចំនួន ១៤នាក់ (ស្រី៤នាក់)។
  • រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសអនុវត្តអភិក្រមទាំង៥ ជាលើកដំបូង៖ (១) ឆ្លុះកញ្ចក់ (២) ងូតទឹក (៣) ដុសក្អែល (៤) ព្យាបាល និង(៥) វះកាត់។

ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨៖ 

បញ្ហាស្រាវជ្រាវ ជារឿងសំខាន់ តែសុខភាពអ្នកស្រាវជ្រាវ រឹតសំខាន់។​ ទីលានលេងកីឡាបាល់ទះ ទីលាន​វាយ​កូនបាល់ (តិននីស) និងទីលានកីឡាប៉េតង់ (ប៊ូល) ត្រូវបានសាងសង់ឡើង។ ទីលានកីឡា​ទាំង៣​ប្រភេទ​នេះ អាចផ្តល់ឱ្យមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា លេងកីឡា​នៅរៀងរាល់ក្រៅម៉ោងការងារ​ដើម្បី​​ថែរក្សាសុខភាពឱ្យកាន់តែល្អប្រសើរ។ មកទល់ពេលនេះ ការងារសាងសង់ទីលានកីឡា​ទាំង៣ប្រភេទ​នេះ សម្រេចបានជាង៩០%ហើយ។

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨៖ 

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអញ្ជើញទៅទស្សនកិច្ចនៅសហគមន៍​ចិញ្ចឹម​គោយក​ទឹកដោះ វ៉ាងណាំយិន ស្ថិតក្នុង​ខេត្ត​ស្រះកែវ ប្រទេសថៃ នៅថ្ងៃសុក្រ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ 

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៖ 

ឯកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា​ បានដឹកនាំកិច្ចប្រជុំផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម ដែលជាវិទ្យាស្ថានទី២ ហើយដែល​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានធ្វើការកោះហៅភ្លាមៗ ដើម្បីចូលរួមប្រជុំក្នុង​ការ​ត្រួតពិនិត្យការងារ និងភាពអសកម្មរបស់មន្ដ្រីមួយចំនួន។ វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រ​សង្គម មាន ៨ផ្នែកចំណុះ៖ (១)ធម្មសាស្ដ្រ និង​ចរិយាសាស្ដ្រ, (២)ផ្នែកនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច, (៣)ផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រង, (៤)​ផ្នែក​ប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ, (៥)​ផ្នែក​ភូមិវិទ្យា និងនគរូបនីយកម្ម, (៦)ផ្នែកទស្សនវិជ្ជា​ និង​សង្គមវិជ្ជា, (៧)ផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា, (៨)​ផែ្នក​វិទ្យាសាស្រ្តអប់រំ។

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨៖ 

  • ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្តីពី «បង្សុកូល៖ អតីតកាលជា​មេរៀន​សម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» របស់ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី នៅសាលនាង​នួន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា។
  • ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ប្រកាសជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត២រូប​ទៅបម្រើការ​នៅ​សួនឧទ្យានឫស្សីត្រឹប ដែលមានទីតាំងនៅខេត្តព្រះវិហារ។ 

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨៖ 

អត្ថបទស្រាវជ្រាវ «ប្រវត្តិសិល្បៈមហោរី» ស្រាវជ្រាវ និងចងក្រងដោយ​លោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែក​សិល្បៈ​ទស្សនីយ​ភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។


RAC Media

អត្ថបទទាក់ទង

រំឭក ដើម្បីការចងចាំ! ...«ប្រាសាទព្រះវិហារខ្មែរ ៖ ក្ដីរំភើប ដែលបញ្ចប់ដោយការឈឺចាប់»...

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ដំណឹងល្អនេះ បានផ្សព្វផ្សាយភ្លាមៗនៅទូទាំង ប្រទេសតាមរយៈបណ្ដាញទូរទស្សន៍ CTN។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងប្រទេស...

2020-07-07 04:41:28   Tue, 07,07,2020, 04:41 AM
«ជប៉ុនមានបំណងរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត(AI) នៅរាជបណ្ឌិត្យសភាកម្ពុជា »

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនា...

2020-07-06 12:50:29   Mon, 06,07,2020, 12:50 PM
របាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី «ការពិនិត្យគុណភាពទឹកនៅភ្នំគូលេន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

...

2020-07-06 04:57:40   Mon, 06,07,2020, 04:57 AM
ព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ១៩៩៧

តាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្ហាញនៅក្នុងទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៥ ខែកក្កដានេះ ក្រុមការងារយើងសូមលើកយកមកចែកផ្សាយ...

2020-07-05 05:52:58   Sun, 05,07,2020, 05:52 AM
រាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍រាល់សំណើពិនិត្យអនុម័តបច្ចេកសព្ទថ្មីពីក្រសួងស្ថាប័នជំនាញទូទៅ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជូនអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួ...

2020-06-30 05:29:13   Tue, 30,06,2020, 05:29 AM
«ទស្សនកិច្ចសិក្សាពីផលិតកម្មបន្លែរបស់សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះ ជាយក្រុងកំពង់ស្ពឺ» ដោយ៖ លោក យិន ពោ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

សកម្មភាពកសិករផលិតបន្លែសម្អាតបន្លែមុនថ្លឹងលក់ឱ្យសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺក្រុមការងារស្រាវជ្រាវដំណាំបន្ថែរបស់រាជបណ្ឌិត្យសភាកម្ពុជា បន្តចុះសិក្សាតាមសហគមន៍បន្លែដែលមានដំណើរការល្អ ន...

2020-06-27 08:56:28   Sat, 27,06,2020, 08:56 AM

សេចក្តីប្រកាស