Royal Academy of Cambodia
នៅពីក្រោយនៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ អាស៊ាន និងកូរ៉េ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្ត្រនិងបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន កូរ៉េ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត សំដៅបង្កើននិងជំរុញភាពជាដៃគូរវាងអាស៊ាន កូរ៉េ និងកូរ៉េ មេគង្គឱ្យកាន់តែមានភាពរស់ រវើក ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយសម្លឹងមកទិសខាងត្បូងរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន។
ថ្ងៃនេះក្នុងសិក្ខាសាលាស្តីពីតួនាទីរបស់ Think Tanks នៅប៊ូសាន ក្នុងសាធារណរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើបទបង្ហាញដល់អ្នកស្រាវជ្រាវរបស់សាធារណរដ្ឋកូរ៉េ និងអាស៊ានបានទៅលើចំណុច៤រួមមាន ៖ ទី១. អំពីទំនាក់ទំនងរវាងកម្ពុជា កូរ៉េ, ទី២. លទ្ធភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់សាធារណរដ្ឋកូរ៉េ, ទី៣.អំពីគោលនយោបាយសម្លឹងមកទិសខាងត្បូងរបស់ប្រធានាធិបតី មូន ចេអ៊ីន និងទី៤.ភាពរីកចម្រើនរបស់កម្ពុជា និងសំណូមពរឱ្យអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកម្ពុជា។
ជម្រាបជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំ Think Tanks អាស៊ាន-កូរ៉េ រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ៕
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...