Royal Academy of Cambodia
(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា)
ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួលនោះទេ បើពុំមានភស្តុងតាង ឬតឹងតាងលើកយកមកបង្ហាញឱ្យបានគ្រប់គ្រាន់នោះ។ សិល្បៈខ្មែរក៏មានលក្ខណៈបែបនេះដែរ ថ្វីត្បិតតែមានឯកសារជាច្រើនបាននិយាយអំពីសង្គម និងវប្បធម៌ខ្មែរ និងមានលក្ខណៈសម្បូរបែបយ៉ាងណាតែសម្រាប់សិល្បៈមហោរីនេះ មានភ័ស្តុតាងតិចតួចណាស់ដែលលើកយកមកអះអាងបញ្ជាក់ ហើយស្ទើរតែពិបាក រកឯកសារយកមកបង្ហាញខ្លាំងណាស់។
ពាក្យ«មហោរី»កើតចេញពីពាក្យសំស្រ្តឹតគឺ មនោហារា(ប្រុស) មនោហារី(ស្រី) ហើយបានចាប់បដិសន្ធិ មុនសម័យអង្គរមកម្ល៉េះ។ តាមសិលាចារឹក (K ៤០០ចារនៅសតវត្សទី៩ IC លេខ៦បន្ទាត់ទី៨៥) ពាក្យនេះ ជា ឈ្មោះអ្នកបម្រើទេវតាស្រីប្រុស ដែលមានភារកិច្ចសម្រាប់លេងភ្លេង។ ម្យ៉ាងទៀតតាម សិលាចារឹកនៃប្រាសាទ ប្រែរូប (K៨០៦ នា សតវត្សទី១០ ឯកសាប្រជុំសិលាចារឹក IC លេខ១ បន្ទាត់៩៨) ក៏មានការទាក់ទងជាមួយពាក្យនេះ ដែលពាក្យនេះប្រើក្នុងអត្ថន័យកាព្យឃ្លោក «កវីមនោហរ»។ ពាក្យមហោរីកើតចេញពីមនោហរ >មនោហរី ហើយក្រោយមកទៀតក៏ក្លាយទៅជាមហោរីមកដល់សព្វថ្ងៃ។ តាមរយៈភ័ស្តុតាងរបស់សិល្បកររបស់យើងបានឱ្យដឹងថា សិល្បៈមហោរី គឺជាឈ្មោះសិល្បៈមួយ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ (១)។ តាមរយៈស្នាដៃសិល្បៈនេះ បង្ហាញថា ខ្មែរស្រឡាញ់ និងចូលចិត្តសិល្បៈនេះ តាំងពីដើមរៀងមក។ ជីវិតខែ្មរបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជា មួយនឹងសិល្បៈ បើទោះជាមានឧបសគ្គយ៉ាងណាក៏ដោយខ្មែរមិនបានបោះបង់ចោលសិល្បៈនោះដែរ។
តើភស្តុងតាងអ្វីទៅដែលបង្ហាញថាជីវិតខែ្មរ និងសិល្បៈបានផ្សារភ្ជាប់គ្នាជារៀងរហូតមកនោះ? យើងនឹកដល់រឿងនេះ យើងក៏មិនរារែកក្នុងការលើកយកមកបង្ហាញដែរ ពីព្រោះថាមានភ័ស្តុតាងជាច្រើន ដូចជាសម័យមុនអង្គរ រួមមានវង់ភ្លេងតន្រ្តីប្រពៃណី ឬភ្លេងការដែលមានដើមកំណើតតាំងពីសតវត្សទី១ នៃគ.ស ពោលគឺចាប់តាំងពីពេលរៀបអភិសេក (មង្គលការ) ព្រះថោង និងនាងនាគ។ តាមរយៈការស្រាវជ្រាវ បានរកឃើញរូបសិល្បៈនៅតាមជញ្ជាំងប្រាសាទនានាតាមផ្តែរនៃប្រាសាទ តាមហោជាង និងតាមសរសរផ្អោប សុទ្ធតែបង្ហាញពីជីវិត និងសិល្បៈហាក់មានភាពរស់រវើកបង្ហាញនូវស្នាមញញឹម បង្ហាញនូវភាពល្អវិចិត្រនៃស្នាដៃបុព្វបុរសខ្មែរគួរឱ្យស្ញប់ស្ញែងនេះ ជាមោទនភាពរបស់ជាតិខ្មែរយើង ដែលគួរចងចាំនិងថែរក្សា។ ស្នាដៃទាំងឡាយសុទ្ធតែជាព្រលឹងសម្រាប់កូនៗគោរពបូជា ជាភាពមហិមាដែលកូនខ្មែរមានសំណាងក្នុងការរក្សាបន្តមរតកនេះ។
សិល្បៈមហោរីមានប្រភពចេញពីចរន្តអ្នកប្រាជ្ញមានទំនាក់ទំនង ឬផ្សារភ្ជាប់ជាមួយការសប្បាយរីករាយ និង តាមចំណង់ចំណូលចិត្តរបស់ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស និងអ្នកមានឋានៈខ្ពង់ខ្ពស់ (២)។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យមហោរី គឺគ្រឿងភ្លេងដេញដំ ផ្លុំ កូតមួយវង់ គ្រប់ ប្រដាប់ (តន្ត្រី, ភ្លេង ខ្សែ) ខ្មែរច្រើនហៅចំពោះតែតន្រ្តីករចាស់ៗមាន ឃុន អក្ខរា ពិណពាទ្យ សូ អិន ក្រុមភ្លេងព្រះរាជទ្រព្យជំនាន់មុន បានប្រាប់ថា លោកឧកញ៉ាមហាធិបតី មាស ឌី និងលោក ឃុន មាសឌី គឺជា ប្រធានក្រុមវង់ភ្លេងព្រះរាជទ្រព្យ បានមានប្រសាសន៍ថា វង់ភ្លេងមហោរីនេះ មានកំណើតនៅចុងសម័យ មហានគរមានការរីកចម្រើនខ្លាំងនាសម័យលង្វែក។ សម័យលង្វែកមានវង់ភ្លេងមួយបែបហៅថា «វង់ភ្លេងពិណពាទ្យ» ដែល ជា វង់ ភ្លេងបំបែកខ្លួនចេញពីវង់ភ្លេងការ និងវង់ភ្លេងពិណពាទ្យវង់ភ្លេងនេះប្រគំសុទ្ធតែប្រុសៗសុទ្ធសាធជាឯកសារស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ ហ៊ុន សារិន។ នៅក្រោយសម័យលង្វែក វង់ភ្លេងមហោរីពិណពាទ្យនេះមានសុទ្ធតែស្រីជាអ្នកប្រគំវិញ ហើយអ្នកច្រៀងមានសំឡេងពិរោះដូចសត្វមួយប្រភេទ ឈ្មោះថា សត្វណូរី (នោរី)។ ពេលនោះក៏មានទម្លាប់ហៅថា មហោរី ព្រោះថាអ្នកចម្រៀងក៏ជាស្រី អ្នកប្រគំបទភ្លេងក៏ជាស្រី។
បើតាមប្រភពឯកសារតន្រ្តី និងរបាំនៅសម័យកាលបុរាណរបស់កម្ពុជា (Music and dance in Ancient Cambodia) ដែលបានបញ្ជាក់ជាភ័ស្តុតាងក្នុង old Khmer Epigraphy របស់ Saveros Pou បានបញ្ចាក់ថា មនោហរា មនោហារី ជាឈ្មោះសិល្បករដ៏មានប្រជាប្រិយដែលមិនមាននាពេលបច្ចុប្បន្ននេះទេ។ ទម្រង់មហោរីបានបង្ហាញតាមរយៈតន្រ្តីមហោរី មានការចូលរួមរវាងឧបករណ៍សំឡេងស្រាលដែលធ្វើឱ្យអ្នកស្តាប់កម្រើកអារម្មណ៍ មានភាពរីករាយ និងបន្ថយភាពតានតឹង។
សិល្បៈមហោរី បែងចែកទៅតាមវង់ភ្លេងរបស់វាមានដូចជា ៖
ឯកសារយោង៖
រូបភាពក្រុមសិល្បៈមហោរី
រូបភាពវង់ភ្លេងមហោរី សិល្បករ តន្រ្តីបុរាណ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈRAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ដើម្បីរៀបចំដំណើរការប្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia) នឹងរៀបចំប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរ...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០២០ សូមជ្រាបថា ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និង...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២០ ជ្រាបថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្...