Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសា លាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមអធិប តីឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួមក្នុងដំណើរការសិក្ខាសាលាខាងលើនេះ។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ និងគូសបញ្ជាក់បន្ថែមអំពីតួនាទីនិងភារ កិច្ចរបស់គណៈកម្មការនិងអនុគណៈកម្មការនានាដែលទទួលភារកិច្ចក្នុងដំណើរការសិក្ខាសាលាស្ដីពី «ការវិវត្តនៃ រចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវ ជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំ «អគារឥន្ទ្រទេវី» នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឧទាហរណ៍បញ្ជាក់អំពីការលើកតម្លៃ ការបន្តយករចនាបថសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរដាក់បញ្ចូលនៅក្នុងសំណង់ស្ថាបត្យកម្មធំៗនានាក្នុងសម័យទំនើបនានា ដែលមានដូចជាវិមានសន្តិភាពជា ដើម និងថ្មីៗនេះ គឺការដាក់បញ្ចូលទៅក្នុងសំណង់អគារឥន្ទ្រទេវី និងសំណង់បុស្បុករូបសំណាកព្រះនាងឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដែលសុទ្ធសឹងតែជាកិច្ចខិតខំប្រឹងប្រែងរបស់បញ្ញវន្តជំនាន់ក្រោយ ដើម្បីលើកកម្ពស់ការអភិរក្សនូវរចនាបថខ្មែរសម័យបុរាណ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងឡាយថា ក្រៅតែអំពីការទទួលខុសត្រូវលើតួនាទីភារកិច្ចដែលត្រូវបានបែងចែកនិងទទួល និងព្រមទាំងត្រូវបានគូសបញ្ជាក់បន្ថែមនៅថ្ងៃនេះ គប្បីត្រូវតែធ្វើការសហការគ្នាឱ្យបានជិតស្និទ្ធ និងឱ្យកាន់តែល្អប្រសើរដើម្បីឱ្យដំណើរការសិក្ខាសាលានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រព្រឹត្តទៅយ៉ាងរលូន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម...
ក្រោយពីពិភពលោកទាំងមូល រួមទាំងតំបន់អាស៊ានដែរ កំពុងរងការវាយប្រហារពីមេរោគឆ្លងកូវីដ-១៩ ប្រទេសអាស៊ានបានលើកប្រធានបទទាក់ទងនឹងមេរោគឆ្លងជំងឺកូវីដ-១៩ មកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនផង។ កិច...
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...