Royal Academy of Cambodia
(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងពិធីប្រកាសគោរមងារកិត្តិយសជូនដល់គោរមវន្តចំនួន៦រូប នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយល់ព្រមតាមសំណើសុំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានស្នើសុំមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះដែរ សម្ដេចក៏បានឯកភាព ផ្ដល់ភារកិច្ចពីរដល់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបកប្រែឯកសារនិងស្នាដៃស្រាវជ្រាវពីភាសាបរទេសមកជាភាសាខ្មែរ និងគម្រោងបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍។
សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជានូវមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលមានតម្លៃ ២០ម៉ឺនដុល្លារ ដល់រាជបណ្ឌិត្យសភាកម្ពុជា តាមសំណើសុំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងគោលបំណងបម្រើជាប្រយោជន៍ដល់ការពិសោធន៍បែបវិទ្យាសាស្ត្រនានាទាំងនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា និងការពិសោធន៍ស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានសម្រេចឯកភាពនូវសំណើរបស់ឯកឧត្ដមបណ្ឌិត្យសភាចារ្យ អំពីគោលបំណង របស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការសុំសិទ្ធិបកប្រែឯកសារជាភាសាបរទេសទាំងឡាយមកជាភាសាខ្មែរ ដោយត្រូវមានក្រុមបកប្រែជំនាញ ដើម្បីបង្កភាពងាយស្រួលដល់សាធារណជន ពិសេសសិស្ស និស្សិត ក្នុងសិក្សាស្រាវជ្រាវឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតផងដែរ។ បន្ថែមពីលើនេះ សម្ដេចតេជោបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍ជម្រុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងទេសចរណ៍ ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅក្នុងវិស័យទេសចរណ៍។
គួរបញ្ជាក់ផងដែរថា សម្ដេចបណ្ឌិតសភាចារ្យបានជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជាដែលជាធនាគារខួរក្បាលរបស់ជាតិ ត្រូវបន្តពង្រឹងការសិក្សាស្រាវជ្រាវរបស់ខ្លួនដើម្បីស្វែងធាតុចូលជូនដល់រាជរដ្ឋាភិបាល និងស្ថាប័នដែលពាក់ព័ន្ធ ហើយត្រូវធ្វើយ៉ាងណាកំណត់ឱ្យបានច្បាស់លាស់បន្តទៀតនូវការសិក្សាស្រាវជ្រាវណាដែលចាំបាច់និងបន្ទាន់ ដោយត្រូវសហការឱ្យបានជិតស្និទ្ធជាមួយនឹងស្ថាប័នដែលអនុវត្ត ដើម្បីឱ្យលទ្ធផលនៃការសិក្សាស្រាវជ្រាវ អាចយកទៅអនុវត្តបាន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...