Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញប្រកាសនិងបំពាក់អាវ គោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជាជូនដល់គោរមវន្ត ៦រូប។
គោរមវន្តទាំង ៦រូប ដែលត្រូវប្រកាសនិងបំពាក់អាវនាព្រឹកនេះ សុទ្ធសឹងជាឥស្សរជននិងបញ្ញវន្តជាន់ខ្ពស់របស់កម្ពុជា ដែលមានលក្ខណៈសម្បត្តិនិងស្នាដៃយ៉ាងល្អវិសេសចំពោះជាតិ និងត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវ គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា នាពេលថ្មីៗកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា ឥស្សរជននិងបញ្ញវន្តជាន់ខ្ពស់ដែលបានទទួលគោរមងារទាំង ៦រូបមាន ១. ឯកឧត្ដម ឆាយ ថន ទទួលគោរមងារជា កិតិ្តសេដ្ឋាបណ្ឌិត, ២. លោកជំទាវ ឃួន សុដារី ទទួលគោរមងារជា កិតិ្តសង្គហបណ្ឌិត, ៣. ឯកឧត្ដម ឌិត មន្ទី ទទួលគោរមងារជា កិត្តិនីតិកោសលបណ្ឌិត, ៤. ឯកឧត្ដម ប៉ែន បញ្ញា ទទួលគោរមងារជា កិត្តិនីតិកោសលបណ្ឌិត, ៥. ឯកឧត្ដម ជាម យៀប ទទួលគោរមងារជា កិតិ្តសេដ្ឋាបណ្ឌិត, ៦. ឯកឧត្ដម អ៉ឹម ឈុនលឹម ទទួលគោរមងារជាកិត្តិនីតិកោសលបណ្ឌិត៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...