Royal Academy of Cambodia
កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌិត ហ៊ឹម សុភី នៅឯសាលាតូរតន្ត្រីហ៊ឹមសុភី។
បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី កញ្ញា អេមីលី ហាវ បានជក់ចិត្តនឹងស្នាដៃតន្ត្រី បង្សុកូល ដែលក្រុមតន្ត្រីកររបស់របស់ឯកឧត្តម បានទៅសំដែងនៅសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០១៧ ហើយបានតាមទៅចូលរួមស្តាប់ទាំងនៅបូស្តុន និងនៅញ៉ូវយ៉ក។ បច្ចុប្បន្នកំពុងសិក្សាបន្ថែមពីតន្ត្រីនៅសាលាតូរតន្ត្រី ហ៊ឹម សុភី។
ខាងក្រោមនេះ ជាសកម្មភាពហាត់ច្រៀងរបស់ កញ្ញា អេមីលី ហាវ ដែលកំពុងហាត់សូត្រកំណាព្យខ្មែរ បទ «អនិច្ចា តោថ្ម» ជាមួយអ្នកគ្រូ កែម ចន្ធូ ថ្នាក់ចម្រៀងបុរាណខ្មែរ នៅសាលាតូរ្យតន្រ្តី ហុឹម សុភី នៅទួលគោក ខាងជើង TK AVENUE ។
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...