ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជា សម្រេចជ្រើសរើសបេក្ខភាពថ្មី ជាប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម»

2019-11-14 10:08:36 ថ្ងៃព្រហស្បតិ៍, 14 វិច្ឆិកា 2019 ម៉ោង 05:08 PM
អ្នកមើល 2651
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការវាយតម្លៃដាក់ពិន្ទុជ្រើសរើសប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យា​​សាស្ត្រសង្គម ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ បណ្ឌិត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការវាយតម្លៃសរុបចំនួន ១១រូប។ ពិធីប្រកួតប្រជែងនេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា។

បេក្ខជនដែលបានដាក់ពាក្យឈរឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យា​សាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាមានចំនួន ៣រូប រួមមាន៖

១. លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម។

២. លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ។

៣. លោកបណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្ត្រីស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាចិន។

នៅក្នុងការប្រកួតប្រជែងនេះ បេក្ខជនដែលបានដាក់ពាក្យឈរឈ្មោះទាំង ៣រូបត្រូវធ្វើបទបង្ហាញអំពី សមត្ថភាពដឹកនាំ ទស្សនវិស័យ ចក្ខុវិស័យ និងផែនយុទ្ធសាស្រ្តដឹកនាំវិទ្យាស្ថានឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើង ដើម្បីឱ្យគណៈកម្មការពិនិត្យពិភាក្សា វាយតម្លៃ ដាក់ពិន្ទុជ្រើសរើសជាបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យា​សាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្រោយពីការវាយតម្លៃ ពិន្ទុសរុបរបស់បេក្ខជននីមួយៗ ទទួលបានពិន្ទុដូចខាងក្រោម៖

១. លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គមទទួលបានពិន្ទុសរុបចំនួន ២៣០ពិន្ទុ។

២. លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈទទួលបានពិន្ទុសរុបចំនួន ៣៣១ពិន្ទុ។

៣. លោកបណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្ត្រីស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាចិនទទួលបានពិន្ទុសរុបចំនួន ២១៤ពិន្ទុ។

ជាលទ្ធផល ដោយផ្អែកលើចំណេះដឹង សមត្ថភាពដឹកនាំ និងពិន្ទុក្រោយពីបានស្តាប់បទបង្ហាញរបស់បេក្ខជនទាំង៣រូបយ៉ាង​យកចិត្តទុកដាក់ពីគណៈកម្មការវាយតម្លៃនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានចំនួន ១១រូប ដែលបានវាយតម្លៃយ៉ាងសុក្រឹតនោះ  គណៈកម្មការក៏បានសម្រេចដោយជ្រើសរើស លោកបណ្ឌិត ផុន កសិកា ជាបេក្ខភាពប្រធានវិទ្យាស្ថាន​មនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩។ បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានចំណុះចំនួន ៦ ជាស្ថាប័នស្រាវជ្រាវ រួមមាន៖

១. វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មាន៥ផ្នែក

២. វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម មាន៨ផ្នែក

៣. វិទ្យាស្ថានជីវ សាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្ម មាន៤ផ្នែក

៤. វិទ្យាស្ថានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា មាន ៥ផ្នែក

៥. វិទ្យាស្ថានភាសាជាតិ មាន៤ផ្នែក និង

៦. វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិមាន ៦ផ្នែក។

លើសពីនេះ រាជបណ្ឌិត្យសភាកម្ពុជាមានផែ្នក និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចំនួន ៥ទៀត រួមមាន៖

- ផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវ

- ផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ

- ក្រុមប្រឹក្សាជាតិភាសាខ្មែរ

- ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

- វិទ្យាស្ថាន ខុងជឺ

- មជ្ឈមណ្ឌលសិក្សាចិន

- មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (កូរ៉េ)

- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសកម្ពុជា (ឥណ្ឌា)៕


អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...

2019-01-17 07:05:30   ថ្ងៃព្រហស្បតិ៍, 17 មករា 2019 ម៉ោង 02:05 PM
«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM

សេចក្តីប្រកាស