Royal Academy of Cambodia
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀងបែបរចនាបទស្មូត្រខ្មែរ ការបញ្ចាំងកុនឯកសារ និងចលនាសម្ដែង ហើយក៏ដូចជាការប្រគំតន្ត្រីទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកដែលរួមមាន ឧបករណ៍តន្ត្រីខ្មែរ ជាច្រើនប្រភេទដូចជា គ្រឿងខ្សែកេះ (ពិណខ្មែរ) គ្រឿងខ្សែកូត (ទ្រសោ ទ្រអ៊ូ ទ្រខ្មែរ) គ្រឿងផ្លុំ (ស្រឡៃ ខ្លុយ ខ្លុយដី ប៉ីពក ស្នែង) រនាតភ្លោះ គងភ្លោះ ស្គរឆៃយ៉ាំ ចំនួន៥ ស្គរសម្ភោរមួយ គងម៉ឹងមួយ ឆាបតូចមួយគូរ។ ទាំងនេះ ជាការរៀបរាប់បង្ហាញពីឯកឧត្តមបណ្ឌិត ហ៊ឹម សុភី សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសធ្វើ បាឋកថាស្តីពី «បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត»ដែលរៀបចំឡើងដោយរាជបណ្ឌិត្យ សភាកម្ពុជា វេលាម៉ោង ៨:៣០ព្រឹកនៅព្រឹថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ក្នុងសុន្ទរកថាបើកកម្មវិធីបាឋាកថានេះ ការធ្វើបទបង្ហាញស្នាដៃរបស់ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបំពេញបេសកកម្មរបស់ខ្លួនស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការចែករំលែកបទពិសោធន៍ និងចំណេះដឹងដ៏មានសារៈសំខាន់ជូនដល់សិក្ខាកាម ក៏ដូចជាជូនដល់ប្រជាពលរដ្ឋខ្មែរទាំងមូលដែរ។ ការខិតខំស្រាវជ្រាវបន្ថែមនូវស្នាដៃក្នុងវិស័យតូរតន្ត្រីនេះ បានរួមចំណែកស្របគ្នានឹងបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ ឱ្យមានសន្ទុះកាន់តែប្រសើរឡើង។
ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់បន្ថែមថា «ប្រធានបទដែលលើកឡើងមកនេះ បានបង្ហាញយ៉ាងច្បាស់ពី តួនាទី និងការរួមចំណែករបស់តូរតន្ត្រី«បង្សុកូល» គាស់កកាយពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ខ្មែរយើងដែលត្រូវរងការខូចខាត និងការបាត់បង់នូវធនធានមនុស្សល្អៗនៅក្នុងសម័យសង្គ្រាម ហើយលើសពីនេះ តូរតន្ត្រីនេះ ជាចំណែកនៃការសាបព្រួសនូវវប្បធម៌សន្តិភាព ដើម្បីរួមចំណែករក្សាស្ថិរភាព និងការអភិវឌ្ឍសង្គម និងជាគោលសំខាន់មួយសម្រាប់ការអប់រំចិត្តមនុស្សគ្រប់គ្នាឱ្យយល់អំពីតម្លៃនៃការរស់នៅ ពីការបាត់បង់ ពីភាពរងគ្រោះដោយសារវិនាសកម្មនានា ហើយតន្ត្រី មាននាទីជួយកសាង និងអប់រំចិត្តដល់មនុស្សគ្រប់រូប»។
សូមបញ្ជាក់ដែរថាស្នាដៃនិពន្ធតន្រ្តីថ្មីឈ្មោះ “បង្សុកូល” គឺជាកិច្ចការតែងនិពន្ធតន្រ្តីសម្រាប់ក្រុមតន្រ្តីចម្រុះខ្នាតធំមួយដែលពុំដែលមានពីមុនមកនៅប្រទេសកម្ពុជាយើង។ ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី បានផ្តួចផ្តើម មានគំនិត និពន្ធវណ្ណកម្មធំមួយនេះតាំងពីឆ្នាំ២០០៨ មកម៉្លេះ គឺបន្ទាប់ពីការសំដែងរ៉ុកអូប៉េរ៉ាខ្មែរដែលជាស្នាដៃទីមួយ រឿង “ទីដំរីយំ”។ គោលបំណងនៃការនិពន្ធស្នាដៃតន្រ្តី “បង្សុកូល” គឺដើម្បីឧទ្ទិសកុសលជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតដោយសារសង្រ្គាមដ៏ឈឺចាប់ ខ្លោចផ្សា នៅប្រទេសកម្ពុជាយើង ហើយក៏ជាសារមួយដ៏មានសារៈសំខាន់ជូនទៅដល់ពិភពលោកយើងនេះ ក្នុងការថែរក្សាសុខសន្តិភាពជូនមនុស្សលោកទាំងមូល និងដើម្បីប្រឆាំងចំពោះការបង្កសង្រ្គាម វិនាសកម្មគ្រប់បែបយ៉ាង។ ម្យ៉ាងវិញទៀត នេះគឺជាស្នាដៃតន្រ្តីដ៏ធំមួយដែលប្រគំឡើងដើម្បីបង្ហាញពិភពលោកឱ្យមានចំណាប់អារម្មណ៍មកលើសិល្បៈតន្រ្តីខ្មែរ ជាពិសេសទៅលើវប្បធម៌ខ្មែរទាំងមូល។ តន្ត្រីបង្សុកូល ធ្លាប់បានប្រគំជាលក្ខណៈអន្តរជាតិនៅឯប្រទេសអូស្ត្រាលី និងនៅសហរដ្ឋអាម៉េរិក ដោយមានការគាំទ្រពីសំណាក់សាធារណជនទូទៅ តន្ត្រីវិទូ និងសិល្បករ សិល្បការិនីល្បីៗជាច្រើន។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យតូរតន្ត្រី ជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាននៅក្នុងសង្គម ហើយក៏ជាវិស័យមួយដែលអាចបញ្រ្ជាបនូវទស្សនវិជ្ជា ភ្ជាប់ជាមួយ
ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនពីកម្មវិធីបាឋកថាព្រឹកនេះ៖
RAC Media
កាលពីរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអន...
ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និង...
ពាក្យថា«សង្រ្គាមត្រជាក់» ត្រូវបានប្រើជាដំបូងនៅឆ្នាំ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ឈ្មោះថា George Orwell ដោយសំដៅទៅលើស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាប្រចាំរវាងរដ្ឋនិងរដ្ឋ ក៏ប៉ុន្តែ មិនឈានដល់ការផ្ទុះសង្រ...
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា...
(ខេត្តសៀមរាប)៖ ឆ្លៀតក្នុងឱកាសចុះស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងប្រាសាទបាយ័ន ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត យ...
ឯកឧត្តម Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យបាត់បង់ឧបាស...