Royal Academy of Cambodia
លោក ហេង សុភី មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញមួយស្តីពី «ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត ( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី » នៅក្នុងសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ទេសចរណ៍វប្បធម៌ និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
វិស័យទេសចរណ៍បានរួមចំណែកកសាងសេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងាររកប្រាក់ចំណូល លើកកម្រិតជីវភាពប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសម្បត្តិធនធានវប្បធម៌ ធម្មជាតិ ជីវៈចម្រុះ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តំបន់ CLV ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ១៩៩៩ ដោយមានការឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំង៣។
តាមការសិក្សាស្រាវជ្រាវបានសង្កេតឃើញថា សក្តានុពលធនធានទេសចរណ៍តំបន់ CLV គឺមានភាពប្រហាក់ប្រហែលគ្នា ទាំងធនធានធម្មជាតិ វប្បធម៌ និងប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលមានចំនួន ៨៦ ជនជាតិ កំពុងរស់នៅលើខេត្តទាំង១៣ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ គួរបញ្ជាក់ផងដែរថា តំបន់ CLV មាន១៣ខេត្ត ដោយកម្ពុជាមានចំនួន ៤ ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគីរី ចំណែកប្រទេសឡាវមានចំនួន ៤ ខេត្ត គឺខេត្តចំប៉ាសាក់ អត្តពើ សារ៉ាវាន់ និងខេត្តសេកុង រីឯប្រទេសវៀតណាមមានចំនួន៥ខេត្ត គឺខេត្តកន្ទុំ យ៉ាឡាយ ដាឡាក់ ដាក់ណុង និង ប៊ីងភឿក។
តាមរយៈការស្រាវជ្រាវក៏បានអោយដឹងពីចំនួននៃការធ្វើដំណើរមកដល់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកាន់តំបន់ CLV ព្រមទាំងបានសិក្សាបន្ថែមទៅលើសេវាកម្មស្នាក់នៅ និងកម្លាំងពលកម្មដែលកំពុងបម្រើការ លើវិស័យទេសចរណ៍ក្នុងខេត្តទាំង១៣នេះផងដែរ។
ដើម្បីតភ្ជាប់ទេសចរណ៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ប្រាកដណាស់ កម្ពុជាត្រូវធ្វើសមាហរណកម្មខ្លួន ឯងចូលទៅក្នុងតំបន់ទាំងមូល។ តាមរយៈការសិក្សាស្រាវជ្រាវ បញ្ហាប្រឈម ជាច្រើន ដែលត្រូវបានរកឃើញក្នុងតំបន់ភូមិភាគឦសាន្តក្នុងនោះរួមមាន៖ ផ្លូវ (ផ្លូវទៅកាន់រមណីយដ្ឋាន) មិនទាន់មានព្រលានយន្តហោះ ធនធានមនុស្សនៅមានកម្រិត ការរុករករ៉ែធ្វើអោយប៉ះពាល់ធនធានធម្មជាតិ គ្មានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដំណើរឆ្លងកាត់តាមច្រកព្រំដែននៅតែចោទជាបញ្ហា សុវត្ថិភាពចំណីអាហារ មិនមានកន្លែងសង្គ្រោះបឋមក្នុងរមណីយដ្ឋាន ការធ្លុះធា្លយសេដ្ឋកិច្ចលើវិស័យទេសចរណ៍ គ្មានផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញបន្ថែម កង្វះទឹកស្អាតនិងអគ្គិសនីមិនទាន់មានគ្រប់គ្រាន់ ការអនុវត្តប្រព័ន្ធច្បាប់នៅមានកម្រិត ការចូលរួមរបស់វិស័យឯកជននៅមានកម្រិត គ្មានប្រាក់មូលនិធិដើម្បីអភិវឌ្ឍទេសចរណ៍ កម្សោយនៃការសិក្សាទីផ្សារនិងការផ្សព្វផ្សាយតំបន់ភូមិភាគឥសាន្តទៅកាន់ពិភពលោកទាំងមូល។
ការអភិវឌ្ឍទេសចរណ៍តំបន់ភូមិភាគឦសាន្ត និយាយជារួមគឺជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ទាំងមូល និងនិយាយដោយឡែកគឺជាការលើកកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ចូលរួមថែរក្សាការពារសម្បត្តិធនធានធម្មជាតិ បង្កើនឱកាសការងារ ព្រមទាំងលើកកិត្តិយស ប្រទេសជាតិទៅកាន់ពិភពលោកទាំងមូល។ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ វាគ្មិនបាន ផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១. ការអភិវឌ្ឍធនធានមនុស្ស ២. ចូលរួមថែរក្សាការពារធនធានកម្រ សត្វព្រៃនិងជីវៈចម្រុះ ៣. អភិវឌ្ឍន៍ផ្លូវទៅកាន់រមណីយដ្ឋាន ៤.បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាង ជាពិសេសតាមច្រកព្រំដែន សម្រួលការធ្វើដំណើរនៃភ្ញៀវទេសចរ ៥. ជំរុញលើក ទឹកចិត្តអោយមានការចូលរួមពីវិស័យឯកជនអោយបានខ្លាំងក្លា ៦. ពង្រឹងប្រព័ន្ធច្បាប់ ជាពិសេស ច្បាប់ស្តីពីវិស័យទេសចរណ៍ ៧. បង្កើនថវិកាសម្រាប់ធ្វើការសិក្សាទីផ្សារនិង ផ្សព្វផ្សាយប្រកបដោយ ភាពទាក់ទាញនឹងច្នៃប្រឌិត ៨. ជំរុញការដាំដុះនិងចិញ្ចឹមសត្វសម្រាប់បម្រើដល់តម្រូវការក្នុងស្រុក និងភ្ញៀវទេសចរ ៩. ដាក់ចេញនូវផែនការសកម្មភាពអភិវឌ្ឍទេសចរណ៍អោយទាន់សម័យឧស្សាហកម្មជំនាន់ទី៤.០ ( Smart Tourism) ១០. ជំរុញឱ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលមានបណ្តុះបណ្តាលលើផ្នែកម្ហូបអាហារ បដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍ (Guide) ឱ្យសមស្របទៅនឹងស្ថានភាពទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត។
ការប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីសមាហរណកម្មចូលទៅក្នុងតំបន់ CLV-DTA គឺជាការប្រែក្លាយ ប្រទេស៣អោយទៅជាគោលដៅទេសចរណ៍តែមួយប្រកបដោយភាពទាក់ទាញនិងតម្លាភាព។
សូមរំឭកជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សន្និសីទនេះ នឹងពិភាក្សាដេញ ដោលគ្នាពេញមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបី ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖
ទី១«វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាម និងកម្ពុជា»
ទី២«ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» និង
ទី៣«ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវ វៀតណាម និងកម្ពុជា»។
សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៥០នាក់។
RAC Media
នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។...
នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែ...
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយ...
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ៖ ទីក្រុងទំនើប ដើម្បីកំណើនបៃតង (Smar...
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាវិធីប្រពៃណីផ្លូវការសំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ថ្វីត្បិតពិធីបុណ្យនេះមិនឃើញមានចែងច្បាស់ក្នុងគម្ពីរពុទ្ធសាសនាក៏ដោយ ក៏ពុទ្ធសាសនិកជនខ្...
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដ...