Royal Academy of Cambodia
ឡាវ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច បានសង្កត់ពីការអភិវឌ្ឍវិស័យទេសចរណ៍ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសទាំងបី។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានរំលេចផងដែរថា «....នៅកម្ពុជា វិស័យទេចរណ៍បែងចែកជា៥ ដូចជា៖ ១.ទេសចរណ៍វប្បធម៌ ២. ទេសចរណ៍បរិស្ថាន ៣.ទេសចរណ៍សប្បនិមិត (នៅវៀតណាមមាន៤៖ ជិះរ៉ត, នៅហាឡុងបេមានការកែច្នៃជាច្រើន,) ៤. ទេសចរណ៍សុខាភិបាល (ក្នុងចំណោមប្រទេសទាំងបី វៀតណាមដើរមុនគេ) ៥.ទេសចរណ៍ផលិតផល (ប្រទេសវៀតណាមដើរលឿនជាងគេក្នុងចំណោមប្រទេសទាំងបី) ....»។
សូមបញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ ហ្លួងព្រះបាង ប្រទេសឡាវ។ សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៥០នាក់។
អង្គសន្និសីទនឹងពិភាក្សាគ្នាដេញដោលគ្នា គ្រោងជជែកពីប្រធានបទចំនួនបីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖
ទី១. «វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាម និងកម្ពុជា»
ទី២. «ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» និង
ទី៣. «ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវវៀតណាមនិងកម្ពុជា» ។
ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រុងហ្លួងព្រះបាង ប្រទេសឡាវ។
RAC Media
កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិ...
(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាដែលមានការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកពីរាជបណ្ឌិត្យសភាកម្ពុជា នៅវេលា ម៉ោង៦ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...
ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែ...