Royal Academy of Cambodia
ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ គឺជាប្រធានបទនៃសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៨ នាថ្ងសទី២៧ ខែតុលា ឆ្នាំ២០១៩នៅ ក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការចូលរួមពីអ្នកស្រាវជ្រាវមកពីរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅប្រទេសឡាវ។ សន្និសីទនេះ នឹងពិភាក្សាគ្នាដេញដោលគ្នាពេលមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖
ទី១ «វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាមនិងកម្ពុជានេះ»
ទី២«ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវវៀតណាមនិងកម្ពុជា»
ទី៣«ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវវៀតណាមនិងកម្ពុជា»
សូមរំលើកជូនថា សន្និសីទអន្តរជាតិនេះបានចាប់ផ្តើមរៀបចំឡើងដំបូង នៅដាណាំងប្រទេសវៀតណាម ក្នុងឆ្នាំ២០១២ ដែលផ្តួចផ្តើមឡើងពីបណ្ឌិត្យសភាប្រទេសទាំង៣ ហើយប្រទេសទាំងបីនឹងឆ្លាស់វេនគ្នាដើម្បីរៀបចំសន្និសីទនេះ។
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...