Royal Academy of Cambodia
«English below»
នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ Matt Ferchen ដែលអញ្ជើញមកជួបឯកឧត្តមបណ្ឌិត គិន ភា តាមរយៈស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើន រួមទាំង ការវិនិយោគនិងជំនួយចិននៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់លោកសាស្ត្រាចារ្យ Matt Ferchen យ៉ាងច្បាស់លាស់ថា «កម្ពុជាមានសុឆន្ទៈនិងភាពស្មោះត្រង់ក្នុងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់និងពិភពលោក។ ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន មិនមែនជាឧបសគ្គចំពោះទំនាក់ទំនងល្អរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗទៀតនោះទេ»។
In the afternoon of 25 October 2019, H.E. Dr. Kin Phea, Director General of International Relations Institute of Cambodia, held discussion with Prof. Matt Ferchen who came to H.E. Dr. Kin Phea at the suggestion by the US Embassy in Cambodia.
Both sides had a very fruitful discussion on many issues, including Chinese investment and assistance to Cambodia. H.E. Dr. Kin Phea clearly informed Prof. Matt Ferchen that, "Cambodia has good will and honesty in its relations and cooperation with all countries in the region and the world. Healthy relations between Cambodia and China WOULD NOT BE an obstacle to good relations of Cambodia with any other countries".
RAC Media
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...