Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១១:០០នាទី ដល់ ១២:៣០នាទីថ្ងៃត្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ (Check list) ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី និងសនិ្នបាតបូកសរុបការងារប្រចាំឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចប្រជុំពិភាក្សាបានប្រព្រឹត្តឡើងនៅក្នុងសាលស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានវត្តមានចូលរួមតំណាងខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា តំណាងលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តំណាងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ តំណាងផ្នែកបោះពុម្ពផ្សាយ និងបណ្ណាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន៩រូប។
កិច្ចប្រជុំពិភាក្សាមានរបៀបវារៈរួមមាន៖
- ត្រួតពិនិត្យ និងពិភាក្សាការងាររៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី និងសនិ្នបាតបូកសរុបការងារ ប្រចាំឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
- ការចែកសញ្ញាបត្រកិត្តិយស សញ្ញាបត្រវិទ្យាសាស្ត្រ បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់។
- និង បញ្ហាផ្សេងៗ៕
RAC Media| រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...
RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news.