Royal Academy of Cambodia
ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនោះមានការអញ្ជើញចូលរួមជាកិត្តិយសបើកកម្មវិធី ដោយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានវាគ្មិនសំខាន់ៗចំនួន២រូបដែលបានអញ្ជើញចូលរួមធ្វើបទបង្ហាញ រួមមាន ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ និង លោក លឹម សេងឌី ជាប្រធាន និងអនុប្រធាននៃគម្រោងស្រាវជ្រាវទាក់ទងនឹង អូស៊ីអខ្មែរ។
ថ្លែងនៅក្នុងកម្មវិធីបើកក្នុងចំណោម អ្នកចូលរួមជាច្រើន មានអ្នកស្រាវជ្រាវ សិស្ស-និស្សិត បណ្ឌិត បញ្ញវ័ន្តនានាដែលបានអញ្ជើញមកពីតាមវិទ្យាស្ថាន ស្ថាប័នជាតិ និងតាមសាលា ឬសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភដល់គម្រោងស្រាវជ្រាវដល់រាជបណ្ឌិត្យសភាកម្ពុជា និងបានរៀបចំសិក្ខាសាលាស្តីពី«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ»នេះឡើង ដោយ ឯកឧត្តមបណ្ឌិតបានលើកឡើងថា «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ» គឺជាប្រធានបទមួយដ៏សំខាន់និងចាំបាច់ និងមានលក្ខណៈវិទ្យាសាស្រ្តនិងបច្ចុប្បន្នភាព ដើម្បីពង្រីកនិងពង្រឹងភាសាអក្សរខ្មែរក្នុងវិស័យវិទ្យាសាស្រ្ត ជាពិសេសវិស័យបច្ចេកវិទ្យាព័ត៌មាន និងក៏ដូចជាដើម្បីរួមចំណែកបំពេញតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរ តាមរយៈការបង្កើតកម្មវិធីអូស៊ីអខ្មែរសម្រាប់ស្គែនពុម្ពអក្សរខ្មែរសម័យទំនើប។
ពុម្ពអក្សរខ្មែរសម័យទំនើបមានការបង្កើតនិងប្រើក្ដារចុចយូនីកូដរួចហើយ ប៉ុន្តែបញ្ហាត្រង់ថា នាពេលបច្ចុប្បន្ន អ្នកប្រើកុំព្យូទ័រជាភាសាខ្មែរបានជួបបញ្ហាលំបាកជាញឹកញាប់ក្នុងការសរសេរអត្ថបទភាសាខ្មែរឡើងវិញចំពោះឯកសារដែលបានបោះពុម្ពលើក្រដាស។ នេះដោយសារកម្ពុជាពុំទាន់មានសុសវែរម្យ៉ាង ឈ្មោះថា អូស៊ីអ (OCR) (ឬមានហើយ តែ សុក្រិតភាពលទ្ធផលពុំអាចទទួលយកបាន) ដែលមានលទ្ធភាពបំប្លែងអត្ថបទក្នុងទម្រង់ជារូបភាពឬ pdf ទៅជាទម្រង់មួយដែលអាចកែសម្រួលខ្លឹមសារអត្ថបទបាន ហើយដើម្បីដោះស្រាយបញ្ហានេះវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតកម្មវិធីអូស៊ីអខ្មែរថ្មីមួយ ដែលមានសមត្ថភាពស្គែនរូបភាពអត្ថបទភាសាខ្មែរទៅជាទម្រង់មួយដែលអាចកែសម្រួលខ្លឹមសារបានប្រកបដោយសុក្រឹតភាពខ្ពស់ប្រហែល ៨០%។
ចុងបញ្ចប់នៃចំណាប់អារម្មណ៍ប្រកាសបើកឱ្យកម្មវិធីមានដំណើរការនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមហាជនដែលបានចូលរួម ព្រមទាំងបានបញ្ជាក់បន្ថែមម្តងទៀងនូវសេចក្តីសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការឧបត្ថម្ភគាំទ្រដល់វិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជបណ្ឌិត្យសភាកម្ពុជាដែលតែងតែមានការគាំទ្រក្នុងគម្រោងស្រាវជ្រាវជាច្រើនតែងប្រកបបានដោយផ្លែផ្កា។
RAC Media | ស៊ាង រ៉ូហ្សាត
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូ...
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួ...
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស...
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៨ គណៈប្រតិភូរបស់រាជបណ្ឌិត្យ សភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អមដំណើរដោយឯកឧត្តមបណ្ឌិតសភាច...