ព័ត៌មាន

«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update »

2019-10-17 08:12:02 ថ្ងៃព្រហស្បតិ៍, 17 តុលា 2019 ម៉ោង 03:12 PM
អ្នកមើល 2891
post_detail

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនោះមានការអញ្ជើញចូលរួមជាកិត្តិយសបើកកម្មវិធី ដោយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានវាគ្មិនសំខាន់ៗចំនួន២រូបដែលបានអញ្ជើញចូលរួមធ្វើបទបង្ហាញ រួមមាន ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ និង លោក លឹម សេងឌី ជាប្រធាន និងអនុប្រធាននៃគម្រោងស្រាវជ្រាវទាក់ទងនឹង អូស៊ីអខ្មែរ។

ថ្លែងនៅក្នុងកម្មវិធីបើកក្នុងចំណោម អ្នកចូលរួមជាច្រើន មានអ្នកស្រាវជ្រាវ  សិស្ស-និស្សិត បណ្ឌិត បញ្ញវ័ន្តនានាដែលបានអញ្ជើញមកពីតាមវិទ្យាស្ថាន ស្ថាប័នជាតិ និងតាមសាលា ឬសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជ​បណ្ឌិត្យសភាកម្ពុជា សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភដល់គម្រោងស្រាវជ្រាវដល់រាជបណ្ឌិត្យសភាកម្ពុជា និងបានរៀបចំសិក្ខាសាលាស្តីពី«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ»នេះឡើង ដោយ ឯកឧត្តមបណ្ឌិតបានលើកឡើងថា «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ» គឺជាប្រធានបទមួយដ៏សំខាន់និងចាំបាច់ និងមានលក្ខណៈ​វិទ្យាសាស្រ្តនិងបច្ចុប្បន្នភាព ដើម្បីពង្រីកនិងពង្រឹងភាសាអក្សរខ្មែរក្នុងវិស័យវិទ្យាសាស្រ្ត ជាពិសេសវិស័យបច្ចេក​វិទ្យាព័ត៌មាន និងក៏ដូចជាដើម្បីរួមចំណែកបំពេញតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់កុំព្យូទ័រជាភាសាខ្មែរ តាមរយៈការបង្កើតកម្មវិធីអូស៊ីអខ្មែរសម្រាប់ស្គែនពុម្ពអក្សរខ្មែរសម័យទំនើប។

ពុម្ពអក្សរខ្មែរសម័យទំនើបមានការបង្កើតនិងប្រើក្ដារចុចយូនីកូដរួចហើយ ប៉ុន្តែបញ្ហាត្រង់ថា នាពេលបច្ចុប្បន្ន អ្នកប្រើកុំព្យូទ័រជាភាសាខ្មែរបានជួបបញ្ហាលំបាកជាញឹកញាប់ក្នុងការសរសេរអត្ថបទភាសាខ្មែរឡើងវិញចំពោះឯកសារដែលបានបោះពុម្ពលើក្រដាស។ នេះដោយសារកម្ពុជាពុំទាន់មានសុសវែរម្យ៉ាង ឈ្មោះថា អូស៊ីអ (OCR) (ឬមានហើយ តែ សុក្រិតភាពលទ្ធផលពុំអាចទទួលយកបាន) ដែលមានលទ្ធភាពបំប្លែងអត្ថបទក្នុងទម្រង់ជារូបភាពឬ pdf ទៅជាទម្រង់មួយដែលអាចកែសម្រួលខ្លឹមសារអត្ថបទបាន  ហើយដើម្បីដោះស្រាយបញ្ហានេះវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតកម្មវិធីអូស៊ីអខ្មែរថ្មីមួយ ដែលមានសមត្ថភាពស្គែនរូបភាពអត្ថបទភាសាខ្មែរទៅជាទម្រង់មួយដែលអាចកែសម្រួលខ្លឹមសារបានប្រកបដោយសុក្រឹតភាពខ្ពស់ប្រហែល ៨០%។

ចុងបញ្ចប់នៃចំណាប់អារម្មណ៍ប្រកាសបើកឱ្យកម្មវិធីមានដំណើរការនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមហាជនដែលបានចូលរួម ព្រមទាំងបានបញ្ជាក់បន្ថែមម្តងទៀងនូវសេចក្តីសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការឧបត្ថម្ភគាំទ្រដល់វិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជបណ្ឌិត្យសភាកម្ពុជាដែលតែងតែមានការគាំទ្រក្នុងគម្រោងស្រាវជ្រាវជាច្រើនតែងប្រកបបានដោយផ្លែផ្កា។

RAC Media | ស៊ាង រ៉ូហ្សាត



អត្ថបទទាក់ទង

«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM

សេចក្តីប្រកាស